សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ»
|
សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ» (Image: VNA) |
(VOVworld) – សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖
រាជធានីរូងភ្នំ» ត្រូវបានរៀចចំឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ដោយ មានការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ជាច្រើនមកពីខេត្ត Quang Binh
(ភាគកណ្ដាលវៀតណាម) និងទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Hoang
Hai Van នាយកសួនឧទ្យានជាតិ Phong Nha – Ke Bang បានឲ្យ ដឹងថា៖
«សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបានចាត់ទុកជារាជធានីរូងភ្នំ ។
យើងខ្ញុំកំណត់ថានេះគឺជាសក្តានុភាពខ្លាំងបំផុតរបស់ខេត្ត។ ដោយហេតុនេះ ក្នុង
រយៈពេលកន្លងទៅ យើងខ្ញុំបានវិនិយោគយ៉ាងសម្បូរបែបផលិតផលទេសចរណ៍
គ្រប់ប្រភេទដូចជា៖ ទស្សនារកឃើញ ទេសចរណ៍ផ្សងព្រេង ជាដើម។ អាស្រ័យ
ហេតុនោះ យើងខ្ញុំបានឆ្លើយតបល្អនឹងតម្រូវការរបស់ភ្ញៀវ ទេសចរ៕»