|
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលមកខេត្ត Lam Dong (VOV) |
Vovworld-សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលមកខេត្ត
Lam Dong បានប្រព្រឹត្តទៅនាថ្ងៃទី៣មេសានៅទីក្រុង Da Lat ខេត្ត Lam Dong។
សន្និសីទបានឧទ្ទេសនាមអំពីសក្ដានុភាពនិងឧត្តមភាពរបស់ខេត្ត Lam Dong លើ
វិស័យនានា។ ក្នុងនោះប្រមូលផ្ដុំទៅលើគំរោងការសំខាន់មួយចំនួនដែលខេត្តកំពុង
ជំរុញការទាក់ទាញអំពាវនាវវិនិយោគក្នុងឆ្នាំ២០១៥។ ផ្សេងទៀត សន្និសីទបានផ្គត់
ផ្គងព័ត៌មានជាក់ស្ដែងនៃគោលនយោបាយអាទិភាពអំពីចំណាយជួលដី ពន្ធនាំចេញ
នាំចូល បណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម៕