សន្និសីទពន្លឿនវិនិយោគហិរញ្ញវត្ថុវៀតណាមទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់វិនិយោគិនបរទេសនៅទីក្រុងឡុងដ៍
(VOVWORLD) -លោករដ្ឋមន្ត្រី Dinh Tien Dung បានឧទ្ទេសនាមវៀតណាមជាមួយល្បឿនកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ខឿននយោយបាយមានស្ថិរភាព បញ្ហាធ្វើកំណែទម្រង់គោលនយោបាយ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ និងការអភិវឌ្ឍន៍ទីផ្សារមូលបត្រវៀតណាម។
សន្និសីទពន្លឿនវិនិយោគហិរញ្ញវត្ថុវៀតណាម (រូបថត៖ vnanet.vn) |
សន្និសីទពន្លឿនវិនិយោគវៀតណាម ក្រោមអធិបតីភាពរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានប្រព្រឹត្តិទៅនាថ្ងៃទី ៤ ខែកក្កដា នៅមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងដ៏ ដោយទាក់ទាញការចូលរួមពិសេសរបស់ វិនិយោគិនបរទេសនៅទីក្រុងឡុងដ៍។
អញ្ជើញថ្លែងទៅកាន់វិនិយោគិនបរទេសជាង ២០០ រូបនោះ លោក Dinh Tien Dung បានអះអាងថា៖ អង់គ្លេសគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ហើយវៀតណាមក៏ជាដៃគូសេដ្ឋកិច្ចសំខាន់របស់អង់គ្លេសនៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រី Dinh Tien Dung បានឧទ្ទេសនាមវៀតណាមជាមួយល្បឿនកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ខឿននយោយបាយមានស្ថិរភាព បញ្ហាធ្វើកំណែទម្រង់គោលនយោបាយ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ និងការអភិវឌ្ឍន៍ទីផ្សារមូលបត្រវៀតណាម។ រដ្ឋាភិបាលវៀតណាមបានសុក្រឹត បំពេញបន្ថែមនូវយន្តការ និងគោលនយោបាយជំរុញការផ្លាស់ប្ដូរថ្មីចំពោះវិស័យសហគ្រាសរដ្ឋដោយឥតឈប់ឈរ។
នៅក្នុងសន្និសីទនេះ វិនិយោគិននានាក៏បានស្ដាប់ការឧទ្ទេសនាម និងសួរសំណួរ ឆ្លើយសំណួយអំពីគោលនយោបាយសម្រាប់ទីផ្សារទុនរបស់វៀតណាមផងដែរ៕