សន្និសីទមេបញ្ជាការកងនាវាជើងទឹកនៃបណ្តាប្រទេសអាស៊ានលើកទី៩
|
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈthanhnien.com.vn ) |
(VOVworld)-ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឧត្តមនាវីត្រី Pham Hoai Namមេ
បញ្ជាការកងនាវាជើងទឹកវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម
សន្និសីទមេបញ្ជាការកងនាវាជើងទឹកនៃបណ្តាប្រទេសអាស៊ានលើកទី៩ ដែល ម៉ីយ៉ានម៉ាធ្វើជាម្ចាស់ផ្ទះ។ នៅសន្និសីទនេះ កងនាវាជើងទឹកនៃបណ្តាប្រទេស
អាស៊ាន បានផ្លាស់ប្តូរទស្សនអំពីប្រធានបទ “បង្កើនការរួមកម្លាំងរវាងកងនាវា
ជើងទឹកនៃ បណ្តាប្រទេសអាស៊ាន ដើម្បីសន្តិសុខនាវាចរណ៍ក្នុងតំបន់” និងពិ
ភាគ្សា អនុម័ត លើឯកសារសំខាន់ផងដែរ។ លើសពីនេះទៅទៀត សន្និសីទបាន
ពិភាគ្សាលើ បញ្ហាជាច្រើនក្នុងនោះមានការ ដង្ហែក្បួននាវាអន្តរជាតិក្នុងឱកាស
រំលឹកខួបលើកទី៥០នៃទិវាអាស៊ាននាឆ្នាំ ២០១៧ខាងមុខផងដែរ។ មុននឹងប្រ
ព្រឹត្តទៅសន្និសីទ មេបញ្ជាការកងនាវាជើងទឹកនៃបណ្តាប្រទេសអាស៊ានមាន
ជំនួបសន្ទនាទ្វេភាគី ជាច្រើន។ មេបញ្ជាការកងនាវាជើងទឹកវៀតណាមលោក
Pham Hoai Nam ក៏បានមានជំនួបទ្វេភាគីជាមួយបេបញ្ជាការកងនាវាជើងទឹកប្រ
ទេសម៉ីយ៉ានម៉ា ប្រុយ ណេ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរីនិងថៃ៕