សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ។

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ។ - ảnh 1
សកម្មភាពរបស់គណៈប្រតិភូការបរទេសវៀតណាមនៅសន្និសីទរដ្ឋមន្ត្រីការបរទេស
អាស៊ានជាមួយបណ្ដាដៃគូរ។


        VOV-នាថ្ងៃទី១១កក្កដានៅរាជធានីភ្នំពេញកម្ពុជាបានប្រព្រឹត្តទៅ​សន្និសីទ​រដ្ឋមន្ត្រីការបរទេសអាស៊ាន+១ជាមួយមន្ត្រីនៃប្រទេសដៃគូសន្ទនាចំនួន១០
របស់​អាស៊ាន រួមមានអូស្ត្រាលី កាណាដា ចិន សហភាពអឺរុប (EU) ឥណ្ឌា ជប៉ុន
ណូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ីនិងអាមេរិក។ រដ្ឋមន្ត្រីការបរទេសវៀតណាម
Pham Binh Minh បានដឹកនាំគណៈប្រតិភូការបរទេសវៀតណាមចូលរួម​បណ្ដា​
សន្និសីទ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានស្នើរអាស៊ាននិងបណ្ដាដៃគូរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងត្រូវកាល​កំណត់បណ្ដាកម្មវិធីគំរោងការសហប្រតិបត្តិការក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ
ក្នុងបណ្ដាវិស័យមានផលប្រយោជន៍ដូចគ្នាដូចជាសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគ អភិវឌ្ឍន៍ប្រភពធនធានមនុស្សជាដើម។

        ជាមួយតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន-ចិន រដ្ឋមន្ត្រី
Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីការបរទេសចិន Yang Jiéchí បានធ្វើ​សហអធិបតី សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន។ រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសកម្មរួមចំណែកទៅក្នុងទំនាក់ទំនងដៃគូរ​យុទ្ធសាស្ត្រអាស៊ាន-ចិនដើម្បីសន្តិភាពនិងភាពសម្បូរុងរឿង។

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ។ - ảnh 2
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានដឹកនាំគណៈប្រតិភូការបរទេសវៀតណាមចូលរួមបណ្ដាសន្និសីទ។

        នៅសន្និសីទរវាងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ
ផ្លាស់ប្តូរ​អំពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា​
បណ្ដា​គោលការណ៍អំពីគោរពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់
បណ្ដា​ប្រទេសជាប់សមុទ្រចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត សមុទ្រត្រូវបានអនុវត្តតាមការកំណត់របស់អនុសញ្ញាអ.ស.ប អំពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២ (UNCLOS) ដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់អំពើ
ហឹង្សារ​គោរព​ច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញាអ.ស.ប អំពីច្បាប់សមុទ្រឆ្នាំ
១៩៨២ (UNCLOS) និងស្មារតីសេចក្តីថ្លែងការអំពីក្រមប្រតិបត្តិសំរាប់ភាគីនៅ
សមុទ្រខាងកើត (DOC) កសាងយ៉ាងចាប់រហ័សក្រមសិលធម៍នៃបញ្ហាសមុទ្រ
ខាងកើត (COC)។

        នៅសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន-EU រដ្ឋមន្ត្រី Pham Binh Minh
បាន​ទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-EU ដំណាក់
កាល ខែ​កក្កដាឆ្នាំ២០១២ដល់ខែកក្កដាឆ្នាំ២០១៥ ជាផ្លូវការ។

        នៅខាងក្រៅបណ្ដាសន្និសីទ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រី Pham Binh Minh បាន
ជួប​សន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសចិនកាណាដា
ប៉ាគីស្តាន​និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដើម្បីពិភាគ្សាអំពី
បណ្ដា បញ្ហាទ្វេភាគី​និងស្នូលរបស់បណ្ដាសន្និសីទ។ នៅក្នុងការចរចារជាមួយ
រដ្ឋមន្ត្រី ការបរទេសចិន Yang Jiéchí ផ្លាស់ប្តូរអំពីវិធានការជំរុញទំនាក់ទំនងដៃ
គូរ សហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់វិស័យវៀតណាម-ចិនក្នុងរយៈពេល
ខាងមុខ ភាគីទាំងពីរបានឯកភាព​បន្ត​រក្សាបណ្ដាសកម្មភាពផ្លាស់ប្តូរគណៈ
ប្រតិភូ គ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ ស្តីពីបញ្ហាលើសមុទ្រ ភាគីទាំងពីរ
អះអាង ដោះស្រាយរាល់ជំលោះតាមរយៈការ​ចរចារសន្តិភាពមិត្តភាពគោរព
គ្នានិងយក ចិត្តទុកដាក់ដល់ផលប្រយោជន៍សមស្របរបស់គ្នា។

        ក្នុងពិធីចរចារជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា John Baird រដ្ឋមន្ត្រី
Pham Binh Minh​ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវជំរុញបណ្ដាដំណើរទស្សន
កិច្ច​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងចាត់ទុកថា នៅមាន
ឱកាស​សក្ដានុពល​ជាច្រើនដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ ពិសេសគឺ​ពាណិជ្ជកម្មវិនិយោគ ស្នើរភាគីទាំងពីរមាន
សកម្មភាពជាក់ស្ដែង សំដៅបង្កើន​ទំនាក់​ទំនងក្នុងឱកាសរំលឹកខួបលើកទី៤០
ទិវាបង្កើតទំនាក់ទំនង ការទូតឆ្នាំ២០១៣។

        នៅពិធីចរចារទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស Pham Binh Minh និងរដ្ឋមន្ត្រី​ការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Pak Ui Chun ភាគីទាំង
ពីរ​បាន​ចែករំលែកការវាយតំលៃនិងលើកឡើងវិធានការសំដៅបន្តអភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាព​សហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិង សាធារណរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ រួមចំណែកទៅក្នុង​សន្តិភាព​ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង
ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ