សន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣២បានប្រារព្ធឡើងនៅឡាវ

សន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣២បានប្រារព្ធឡើងនៅឡាវ - ảnh 1
នាយករដ្ឋមន្ត្រីឡាវលោក Thongsinh Thammavong (VOV)

        Vovworld-នាថ្ងៃទី២៣កញ្ញានៅរដ្ឋធានីវៀងច័ន្ទ សន្និសីទរដ្ឋមន្ត្រីថាមពល​
អាស៊ាន (AMEM) លើកទី៣២និងសន្និសីទទាក់ទិននានាបានប្រារព្ធឡើង។ ថ្លែង​
មតិ​នៅទីនេះ នាយករដ្ឋមន្ត្រីឡាវលោក Thongsinh Thammavong បានអះអាង​ថា
AMEM 32 មានអត្ថន័យសំខាន់ពិសេស ត្រូវបានរៀបចំក្នុង​កាលៈទេសៈ​លក្ខណៈ​សេដ្ឋកិច្ចសង្គមក្នុងអាស៊ានកំពុងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ គុណភាព
​ជីវភាព​រស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ផ្នែកថាមពលមានអត្ថន័យ​សំខាន់ក្នុងការដោះស្រាយបញ្ហាបំរ៉ែបំរួលអាកាសធាតុទន្ទឹមនឹងនោះធានា​បាននូវ
ការអភិវឌ្ឍន៍​សេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងដំបន់អាស៊ាន។​នាយករដ្ឋន្ត្រី
Thammavong បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលឡាវយកចិត្តទុកដាក់ដល់ការ​ការពារ​
បរិស្ថាន ពិសេសគឺធានាភាពសម្បូរបែបនិងពហុបែបជីវសាស្ត្រ។ ឡាវមាន​គោល
នយោបាយដើម្បីប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពប៉ុន្តែក៏យកចិត្ត
ទុកដាក់ផងដែរចំពោះផលអាក្រក់និងឥទ្ធិពលដែលអាចកើតមានឡើងចំពោះ
បរិស្ថានក្នុងពេលធ្វើអាជីវកម្ម​ថាមពលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ