សន្និសីទរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី ១៦ (AMRI) នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា
(VOVWORLD) -កិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៦ (AMRI) កិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន+៣ លើកទី៧ (AMRI+3) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៣ ខែកញ្ញា នៅទីក្រុង Da Nang។
សន្និសីទសារព័ត៌មានស្ដីពីសន្និសីទរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៦ រូបថត៖ VOV |
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Da Nang លោក Nguyen Thanh Lam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានបទនៃសន្និសីទទាំងនេះគឺ “ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានដល់ចំណេះដឹង ដើម្បីអាស៊ានដែលខ្លួនទីពឹងខ្លួននិងមានភាពធន់” ។ ប្រធានបទនេះបានបង្ហាញពីតួនាទី និងបេសកកម្មនៃវិស័យសារព័ត៌មានក្នុងសម័យកាលថ្មី គឺនាំយកព័ត៌មានក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ មិនត្រឹមតែការផ្តល់ព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជំរុញការបំប្លែងពីព័ត៌មានទៅជាចំណេះដឹង កសាងអាស៊ានដែលខ្លួនទីពឹងខ្លួន ពង្រឹងសមត្ថភាពផ្ទៃក្នុង ភាពធន់ និងការសម្របខ្លួនដើម្បីបញ្ជាក់ពីតួនាទី និងឋានៈរបស់អាស៊ាន ហើយមិនត្រឹមតែក្នុងប្លុកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរស្ថានភាពពិភពលោកបច្ចុប្បន្នទៀតផង។ លោក Nguyen Thanh Lam បានសង្កត់ធ្ងន់ថា៖ “យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនិងឱកាសដ៏ធំធេងក្នុងការបង្វែរអត្ថប្រយោជន៍នៃការទទួលបានព័ត៌មានពហុវិមាត្រទៅជាឧបករណ៍មួយដើម្បីគាំទ្រនិងជួយដល់ការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពរបស់ប្រជាជននិងរបស់សហគមន៍។ ដូច្នេះ តម្រូវការប្រែព័ត៌មានទៅជាចំណេះដឹងនិងបំណិនជីវិត ដើម្បីឆ្លើយតបនឹងបញ្ហាសកល ពិតជាចាំបាច់ជាងពេលណាៗទាំងអស់”៕