សន្និសីទរដ្ឋមន្ត្រី WTO ស្វែងរកវិធានការជំរុញពាណិជ្ជកម្មលើពិភពលោក


សន្និសីទរដ្ឋមន្ត្រី WTO ស្វែងរកវិធានការជំរុញពាណិជ្ជកម្មលើពិភពលោក - ảnh 1
សន្និសីទរដ្ឋមន្ត្រី WTO ស្វែងរកវិធានការជំរុញពាណិជ្ជកម្មលើពិភពលោក (Image: VNA)

(VOVworld) – សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មពិភពលោកលើកទី ១០ ដែលអង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) រៀបចំឡើង បានបើកជាផ្លូវការនាថ្ងៃទី ១៥​ ធ្នូ
នៅទីក្រុង Nairobi ប្រទេស Kenya។ អង្គសន្និសីទមានតំណាងចំនួន ៦​ ពាន់នាក់
មកពីប្រទេសជាសមាជិកចំនួន ១៦២ បានចូលរួមសន្និសីទលើកនេះសំដៅ
ស្វែងរកវិធានការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មសមភាពលើវិស័យទំនិញនិង
សេវ៉ាកម្ម។ ថ្លែងមតិនៅពីធីបើកប្រធានាធិបតី Kenya លោក Uhuru Kenyatta
បានចាត់ទុកថា៖ ពិភពលោកនាសព្វថ្ងៃនៅសេសសល់អសមភាពក្នុងការផ្លាស់
ប្តូរពាណិជ្ជកម្មរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រីក្រ។ ដោយហេតុនេះ
ប្រធានាធិបតី Kenya បានអំពាវនាវឲ្យ WTO កំណត់ផែនការយុទ្ធសាស្ត្រនិង
នាំចេញវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបង្រួញគំលាតរផ្លាស់ប្តូរពាណិ
ជ្ជកម្មរវាងប្រទេសឧស្សាហកម្មអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍លើពិភព
លោកក៏ដូចជារវាងទ្វីបនានាព្រមទាំង មានវិធានការជំរុញតម្រូវការសេដ្ឋកិច្ចពា
ណិជ្ជកម្ម លុបបំបាត់រ​បងពាណិជ្ជកម្មនៃទីផ្សារធំៗ ហើយយកចិត្តទុកដាក់ថែម
ទៀតដល់ប្រទេសក្រីក្រនានាជាពិសេសគឺបណ្ដាប្រទេសនៅអាហ្វ្រិក។ នៅ
សន្និសីទនេះដែរ អង្គសន្និសីទសង្ឃឹមថា៖គេនឹងទទួលបានកិច្ចព្រមព្រៀងស្តី
ពីការផ្តល់ជំនួយកសិកម្មផ្លាស់ប្តូរសេវ៉ាកម្មនិងផលិតផលបរិស្ថានក៏ដូចជាការ
ជួយឧបត្ថម្ភប្រទេសក្រីក្របំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ