សន្និសីទរដ្ឋមន្រ្តីការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ឋ( NAM)បាន
បញ្ចប់នាថ្ងៃទី១០ឧសភា នៅទីក្រុង Sharm El Sheikh(អេហ្ស៊ីប)និងអុម័ត
លើឯកសារទីក្រុង Sharm El Sheikh។អង្គសន្និសីទបានចាត់ទូកថា កាល
ពីបង្កើត នាឆ្នាំ1961 មក ចលនាមិនចូលបក្សសម្ព័ន្ឋបានមានការខំប្រឹង
ប្រែងក្នុងកិច្ចការពារឯករាជ្យ ការអភិវឌ្ឍន៍នៃប្រទេសជាសមាជិកនិមួយៗ
និងមានឥទ្ឋិពលដ៍ធំធេងទៅលើវេទិកាអន្តរជាតិពី១ថ្ងៃទៅ១ថ្ងៃ។អង្គសន្និ-សីទបានអំពាវនាវអោយបណ្តាភាគីទាក់ទិនដល់បញ្ហាប៉ាឡេស្ទីននិងស៊ីរី
បង្កើនកិច្ចការបរទេស ដោះស្រាយជំលោះដោយសន្តិវិធី។ សន្និសីទរដ្ឋមន្រ្តី
ការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ឋលើកនេះដោយមានការចូលរួម
របស់ដំណាងប្រទេសជាសមាជិកជាង១០០គឺសំដៅត្រៀមរៀបចំអោយ
សន្និសីទកំពូលដែលនឹងប្រព្រឹត្តទៅនៅអ៊ីរ៉ង់នាខែសីហាខាងមុខ៕