សន្និសីទរដ្ឋមន្រ្តីការបរទេសសហប្រតិបតិ្តការមេគង្គ-ទន្លេ Gange

សន្និសីទរដ្ឋមន្រ្តីការបរទេសសហប្រតិបតិ្តការមេគង្គ-ទន្លេ Gange - ảnh 1
បណ្ដារដ្ឋមន្រ្តីការបរទេសចូលរួមសន្និសីទនេះ (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅខាងក្រៅថ្ងៃប្រជុំដំបូងនៃសន្និសីទរដ្ឋមន្រ្តី
ការបរទេសអាស៊ានលើកទី៤៩ (AMM ៤៩) នៅឡាវ សន្និសីទរដ្ឋមន្រ្តីការបរទេស
សហប្រតិបតិ្តការមេគង្គ-ទន្លេ Gange លើកទី៧ ត្រូវបានរៀបចំឡើងក្រោមអធិបតី
ភាពរបស់រដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Komasith។ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាម
ចូលរួមសន្និសីទនេះ។
នៅទីនេះ បណ្ដរដ្ឋមន្រ្តីបានស្វាគមន៍លទ្ធផលដែលសម្រេចបានក្នុងកិច្ចសហ
ប្រតិបតិ្តការមេគង្គ-ទន្លេ Gange ជាពិសេសគឺគំរោងការណ៍សារមន្ទីរកាត់ដេប្រពៃណី
អាស៊ីនៅកម្ពុជានិងកម្មវិធីអាហារូបករណ៍ MGC ដែលបានផ្ដល់អាហារូបករណ៍ជាង
៩០០កញ្ចប់សំរាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម។ សន្និសីទបានអនុម័តលើ
សេចក្ដីថ្លែងការណ៍រួមនិងផែនការធ្វើសកម្មភាពមេគង្គ-ទន្លេ Gange ដំណាក់កាល
ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ