សន្និសីទរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី៨បើកនៅឡាវ
(VOVworld) - នាព្រឹកថ្ងៃទី១១ កញ្ញា សន្និសីទរដ្ឋមន្រ្តីអប់រំបណ្ដាប្រទេសអាស៊ី
អាគ្នេយ៍លើកទី៨ សន្និសីទរដ្ឋមន្រ្តីបណ្ដាប្រទេសអាស៊ានបូក៣លើកទី២និង
សន្និសីទកំពូលអប់រំបណ្ដាប្រទេសអាស៊ីបូព៌ាលើកទី២បានបើកនៅរដ្ឋធានី
វៀងច័ន្ទ ប្រទេសឡាវ។ថ្លែងមតិនៅពិធីបើកសន្និសីទរដ្ឋមន្រ្តីអប់រំលើកទី៨ ឧប
នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងអប់រំឡាវបានអះអាងថា សន្និសីទលើកនេះ
គឺសំដៅជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសអាស៊ាន
ក៏ដូចជានៅក្នុងតំបន់និងអន្តរជាតិ ព្រមទាំងលាតត្រដាងអនុវត្តផែនការអភិវឌ្ឍន៍
ការអប់រំនៅប្រទេសអាស៊ានក្នុងដំណាក់កាល ២០១៦-២០២០។ទន្ទឹមនឹងនោះ
អាស៊ាន ក៏វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់បណ្ដាដៃគូរួមមាន ជប៉ុន
ចិន និងកូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតដែលបានរួមចំណែកកែលំអរគុណ
ភាពអប់រំនៃបណ្ដាប្រទេសអាស៊ាន ផងដែរ៕