សន្និសីទលើកទី២៥បណ្ដាប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ

សន្និសីទលើកទី២៥បណ្ដាប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ - ảnh 1
ត្រូវបញ្ចប់ភ្លាមរាល់សកម្មភាពដែលធ្វើឲ្យផ្លាស់ប្តូរស្ថានភាពដើម (VOV)


        Vovworld-ចាប់បីថ្ងៃទី៨ដល់១២មិថុនា នៅទីស្តីការអង្គការសហប្រជាជាតិ​
នៅក្រុង New York ងាមេរិកបានប្រព្រឹត្តទៅសន្និសីទលើកទី២៥បណ្ដាប្រទេស​
ជា​សមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ​
១៩៨២​ដោយមានការចូលរួមរបស់ប្រទេសចំនួន១៣៦លើប្រទេសចំនួន១៦៧
​ជាសមាជិកនិងប្រទេសសង្កេតការណ៍។

        ថ្លែងមតិនៅសន្និសីទនេះ​ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន​ក្រុម​
ដំណាងអចិន្ត្រៃយ៍វៀតណាម នៅអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូ​
វៀត​ណាមដែលចូលរួមសន្និសីទបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតជាដំបន់​
ពោពេញទៅដោយធនធានធម្មជាតិនិងមានខ្សែផ្លូវនាវាចរណ៍ធមពំផុតលើ​
ពិភពលោក ត្រូវបានការពារនិងប្រើប្រាស់ប្រកបដោយនិរន្តរភាព។ វៀតណាម​
ព្រួយបារម្ភអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើតនាបច្ចុប្បន្ន។ ប្រធានគណៈប្រតិភូ​
វៀតណាមបានសង្កត់ធ្ងន់ថា​ត្រូវបញ្ចប់ភ្លាមរាល់សកម្មភាពដែលធ្វើឲ្យផ្លាស់ប្តូរ
​ស្ថានភាពដើមបំផ្លាញ់បរិស្ថានសមុទ្រនិងធ្វើឲ្យស្មុគស្មាញបន្ថែមរាល់ជំលោះ
នៅសមុទ្រខាងកើត។

        ប្រធានគណៈប្រតិភូវៀតណាមបានអះអាងនូវគោលជំហររបស់វៀតណាម
តាមនោះរាល់ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី
សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ភាគីទាក់ទិននានាត្រូវ
អនុវត្ត​យ៉ាង​ពេញលេញរាល់កិច្ចសន្យានៃសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
សំរាប់ភាគី​នានានៅសមុទ្រខាងកើត (DOC) និងទទួលបានក្រមប្រតិបត្តិដំបន់
នៅ​សមុទ្រ​ខាង​កើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ