សន្និសីទលើកទី៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្សធម៌

(VOVworld) - នាព្រឹកថ្ងៃទី២៩ តុលា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាមបាន
ប្រារព្ធសន្និសីទលើកទី៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្សធម៌ក្នុង
ក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការការពារជាតិរវាងប្រទេសអាស៊ានបើកទូលាយ
(ADMM+)។សន្និសីទនេះជាឱកាសដើម្បីឧទ្ទេសនាមជាមួយដៃគូនិង មិត្តភក្តិអន្តរ
ជាតិអំពីការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីននៅតែសេសសល់ក្រោយពីសង្គ្រាមវៀតណាម ព្រមទាំងរួមចំណែកឃោសនា លើក កំពស់ការយល់
ដឹងសំរាប់សហគមន៍អំពីបញ្ហានេះផងដែរ។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមបានឲ្យដឹងថា៖
សន្និសីទលើកទី៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្សធម៌ - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម
ថ្លែងមតិនៅសន្និសីទ​ (រូបថត៖qdnd.vn)

 “សន្និសីទ ADMM+ អំពីសកម្មភាពម៉ីនមនុស្សធម៌លើកទី៣ នឹងរួមចំណែកសំ
ខាន់បង្កើតមូលដ្ឋានដើម្បីរដ្ឋមន្រ្តីការពារជាតិប្រទេសជាសមាជិកទាំងឡាយ បន្ត
ពិភាគ្សានិងសំរេចទិសដៅសហប្រតិបតិ្តការនាអនាគត។រួមជាមួយរាល់លទ្ធផល
ទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងទៅ សន្និសីទលើកនេះជាឱកាសដើម្បីយើង
បន្តចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងសកម្មភាពរាវរក ជំនះពុះពារលើផល
វិបាកដោយគ្រាប់បែកម៉ីន។ទន្ទឹមនឹងនោះ ខ្ញុំក៏ជឿជាក់ថា យើងនឹងរួមគ្នា
ពិភាគ្សានិងនាំចេញការផ្ដើមគំនិតថ្មីជាច្រើនដើម្បីសកម្មភាពនាអនាគតទទួល
បានប្រសិទ្ធិភាពថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ