សន្និសីទលើកទី៤គណៈប្រតិបត្តិបក្សភាគនៃបណ្តាស្ថាប័នមជ្ឈឹម

សន្និសីទលើកទី៤គណៈប្រតិបត្តិបក្សភាគនៃបណ្តាស្ថាប័នមជ្ឈឹម - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី១៩កក្កដានៅទីក្រុងហាណូយ បក្សភាគនៃបណ្តាស្ថា​ប័ន
មជ្ឈឹមបានរៀបចំសន្និសីទលើកទី៤ សំដៅបូកសរុបការងារត្រួតពិនិត្យ ប្រតិបត្តិ
វិន័យបក្សឆមាសទី១ និងអនុវត្តភារកិច្ចឆមាសទី២ឆ្នាំ២០១៦របស់បក្សភាគ។ ថ្លែង
មតិនៅសន្និសីទនេះ លោក Nguyen Quang Duong លេខាបក្សភាគបណ្តាស្ថាប័ន
មជ្ឈឹមបានចាត់ទុកថា៖

        “បង្កើនការងារកែទម្រង់បក្ស ជម្រុញការងារតស៊ូប្រឆាំងអំពើពុករលួយ និង
ការខ្ជះ ខ្ជាយ ។ ប្តេជ្ញានិងស្វិតស្វាញតស៊ូការពាររឹងមាំឯករាជ អធិបតេយ្យភាព​
ឯកភាព​និងបូរណភាពដែនដីមាតុប្រទេស។ រួមជាមួយគ្នានោះជ្រើសរើសខ្លឹមសារ
សមស្របជាមួយលក្ខណៈពិសេសរបស់ស្ថាប័ននោះ សំដៅផ្សព្វផ្សាយនូវសេចក្តី
សម្រេចដើម្បីថ្នាក់ដឹកនាំនិងបក្ខជនអនុវត្តនិងបង្កើតឡើងការឯកភាពខ្ពស់ក្នុង
បក្ស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ