សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គ
(VOVWORLD) /  
|
សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គ (vi.wikipedia.org) |
Vovworld-សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេ
មេគង្គបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និង៧វិច្ឆិកានៅទីក្រុងសៀមរាប
កម្ពុជា។ ខ្លឹមសារសំខាន់នៃសន្និសីទគឺកសាងកម្មវិធីនិងសំណើរសកម្មភាពជាក់
ស្ដែងអនុវត្តកញ្ចប់ជំនួយមានតំលៃ៥០លានដុល្លារអាមេរិកដែលអាមេរិកសន្យា
សំរាប់ប្រទេសចំនួន៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមក្នុងរយៈពេល២ឆ្នាំ
ខាងមុខ។ ធ្វើអធិបតីសន្និសីទ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាស៊ានលោក
David Carden បានលើកច្បាស់ថា៖
“ដល់ពេលដែលយើងត្រូវដាក់ចេញការសំរេចចិត្តត្រឹមត្រូវជាង។ យើងត្រូវ
យល់ថា បញ្ហាសន្តិសុខស្បៀងអាហារអប់រំជាដើមរវាងបណ្ដាប្រទេសក្នុងដំបន់
មហាអនុដំបន់ទន្លេមេគង្គសុទ្ធតែជិតស្និទ្ធជាមួយគ្នា។ នោះជាមូលហេតុដែលហេតុ
អ្វីយើងត្រូវពិភាគ្សាជាមួយគ្នាដើម្បីធ្វើសកម្មភាពដ៏ត្រឹមត្រូវបំផុត។”
ក្នុងកញ្ចប់ជំនួយពោលខាងលើរបស់រដ្ឋាភិបាលអាមេរិកសំរាប់ប្រទេសចូលរួម
ការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គដំណាក់កាល២០១៣-២០១៤ វៀតណាម
ដើរតួនាទីសហអធិបតីជាមួយអាមេរិកក្នុងការជំរុញសរសរអំពីការពារបរិស្ថាននិង
ប្រភពទឹក៕
-VOVWORLD