សន្និសីទលើកទី ១៩ នៃក្រុមការងារទទួលបន្ទុករាល់បញ្ហាគត្តិយុត្តនិងការកំណត់បែបបទគយច្រកទ្វាតែមួយក្នុងប្លុកអាស៊ាន
(VOVworld) – នាថ្ងៃទី ១៤ មិថុនា សន្និសីទលើកទី ១៩ នៃក្រុមការងារទទួល បន្ទុករាល់បញ្ហាគត្តិយុត្តនិងការកំណត់បែបបទគយច្រកទ្វាតែមួយក្នុងប្លុកអាស៊ាន
(LWG) ត្រូវបានរៀបចំឡើងនៅរដ្ឋធានី វៀងច័ន្ធ ឡាវ ដោយមាន ការចួលរួម
នៃតំណាងនានាមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០។ ក្នុង សន្និសីទ
លើកនេះ បណ្ដាតំណាងបានពិភាក្សាអំពីការកំណត់សេវ៉ាកម្មគយច្រកទ្វាតែមួយ
ក្នុងអាស៊ានជាពិសេសគឺដំណើរការអនុវត្តសាកល្បងកិច្ចព្រមព្រៀងពាណិជ្ជកម្ម
អាស៊ាន ATIGA តាមរយៈប្រព័ន្ធអេឡិចត្រូនិច នាចុងឆ្នាំ ២០១៣ ឬ ដើមឆ្នាំ
២០១៤។ បណ្ដាតំណាងចូលរួមបានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការក្នុង អាស៊ានបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាង
បណ្ដា ប្រទេសជាសមាជិកអាស៊ាន។ ការឯកភាពផែនការធ្វើសកម្មភាពរបស់
សេវ៉ាកម្មគយច្រកទ្វាតែមួយច្រកអាស៊ានគឺជាផ្នែកមួយក្នុងផែនការសហប្រតិបត្តិ
ការអាស៊ាន ដើម្បីឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ ២០១៥
ខាមុខ។ នាបច្ចុប្បន្ន ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៊្រុយណេ សឹង្ហបុរីនិង
ថៃអនុវត្តបានសេវ៉ាកម្មគយច្រកទ្វាតែមួយ៕