សន្និសីទលើកសរសើរបណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ក្នុងកងកម្លាំងនគរបាលប្រជាជនវៀតណាម
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ យុទ្ធជនពលី នាព្រឹក
ថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីទ
លើកសរសើរ បណ្ដាមនុស្សមានគុណូបការះ ឆ្នើម ចំពោះបដិវត្តន៍ ក្នុងកងកម្លាំង
នគរបាល ប្រជាជនវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan បានស្ងើចសរសើរ បណ្ដាការខំប្រឹងប្រែង ឆ្លងកាត់ការលំបាក បណ្ដាការរួមវិភាគ
ទាន មានអត្ថន័យជាច្រើន របស់បណ្ដាយុទ្ធជនពិការ សមាជិកគ្រួសារយុទ្ធជនពលី ឆ្នើម របស់កងកម្លាំងនគរបាលប្រជាជនវៀតណាម ក្នុងរយះពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើថា៖ ក្រសួងនគរបាល ជានិច្ចកាល ថែទាំ យកចិត្តទុកដាក់ ដល់បណ្ដា
គ្រួសារគោលនយោបាយ អ្នកមានគុណូបការះ ក្នុងកងកម្លាំងនគរបាលប្រជាជន៖
“ក្នុងរយះពេលខាងមុខនេះ ខ្ញុំស្នើ កងកម្លាំងនគរបាលប្រជាជន បន្តចាត់ទុកការងារ ថែទាំយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានគុណូបការះ ជាភារកិច្ចប្រចាំ របស់
បក្សភាគ ប្រធានអង្គភាព របស់កម្មាភិបាល យុទ្ធជននគរបាលម្នាក់ៗ បង្កើនការផ្សព្វផ្សាយ ឃោសនា អប់រំ អំពីគោលជំហរ គោលនយោបាយ អប់រំប្រពៃណីផឹកទឹកនឹកប្រភពដើម
ទៀតផង៕ ”
|
បណ្ដាសកម្មភាពតបស្នងសង់គុណចំពោះបណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ក្នុង
កងកម្លាំងនគរបាលប្រជាជនវៀតណាម(internet) |