សន្និសីទលាតត្រដាងអនុវត្តការងារអយ្យការឆ្នាំ២០១៥

សន្និសីទលាតត្រដាងអនុវត្តការងារអយ្យការឆ្នាំ២០១៥ - ảnh 1
សន្និសីទលាតត្រដាងអនុវត្តការងារអយ្យការឆ្នាំ២០១៥ (VOV)


        Vovworld-នាថ្ងៃទី១៦មករាចូលរួមនិងថ្លែងមតិនៅសន្និសីទលាតត្រដាង​អនុវត្ត​
ការងារផ្នែកអយ្យការឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen
Phu Trong បានលើកសសើររាល់លទ្ធផលដែលផ្នែក​អយ្យការប្រជាជនទទួលបាន
ក្នុងឆ្នាំ២០១៤ រួមចំណែកសំខាន់ក្នុងការរារាំងការកើនឡើង​បទល្មើសរក្សារឹងមាំ
សន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមការពារបទបញ្ញតិសង្គនិយម
ការពារសិទ្ធិមនុស្សសិទ្ធិពលរដ្ឋ។ ​ស្ដីពីសំណូមពរ​ភារកិច្ចដែលបានដាក់​ចេញសំរាប់
ឆ្នាំ២០១៥និងប៉ុន្មានឆ្នាំជាបន្ត អគ្គលេខា Nguyen Phu Trong បាន​សង្កត់​ធ្ងន់ថា ភារកិច្ច
សំខាន់របស់ផ្នែកអយ្យការប្រជាជនគឺបន្តជ្រួតជ្រាបដ៏ជ្រាលជ្រៅ​និងអនុវត្តម៉ឹងម៉ាត់
នូវទស្សនសតិអារម្មណ៍ដឹកនាំរបស់បក្ស ផ្លាស់ប្តូរ​យ៉ាងខ្លាំងក្លានិងលើគ្រប់វិស័យ
ដើម្បីកសាងប្រព័ន្ធអយ្យការស្អាតស្អំរឹងមាំឆ្លើយតបនឹងសំណូមពរនិងបំណងរបស់
បក្សរបស់ប្រជាជន។

        ក្នុងរយៈពេល២ថ្ងៃធ្វើការ(ទី១៦និង១៧មករា) បណ្ដាដំណាងដំណើរការយក
សន្លឹកទំនុក​ទុក​ចិត្តចំពោះដំណែងប្រធាននិងអនុប្រធានមហាអយ្យការប្រជាជនកំពូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ