សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម

សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម - ảnh 1
សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម (Image: VNA)


(VOVworld) – នាថ្ងៃទី​ ១២ មករា សន្និសីទប្រចាំឆ្នាំវាយតំលៃលទ្ធផលនៃ
 សកម្មភាពគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាងជនបទថ្មីនៅវៀតណាម
 បានប្រព្រឹត្តទៅនៅទីក្រុង Hoa Binh  ខេត្ត Hoa Binh ភាគខាងជើងវៀតណាម
។ អង្គសន្និសីទទាំងឡាយបានអះអាងថា៖ ទោះបីជានៅមានការលំបាកលំបិន
ក្តី ប៉ុន្តែ កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដំណាក់កាល​ ២០១១-
២០១៥ នៅវៀតណាមបានអនុវត្តប្រកបដោយជោគជ័យ។ ក្នុងឆ្នាំ ២០១៦
គំរោងការណ៍​បន្តផ្តល់អាទិភាពផ្តើមឡើងយន្តការគោលនយោបាយដើម្បី
អនុវត្តកម្មវិធីកសាង​ជនបទថ្មីប្រកបដោយប្រសិទ្ធភាពថែមទៀត ជំរុញការ
តភ្ជាប់រវាងអ្នកផលិតជា មួយអ្នកផ្គត់ផ្គង់និងអ្នកលក់ផលិតផល បង្កើតចង្វាក់
តំលៃផលិតកសិផល សុវត្ថភាពនិងមានគុណភាពខ្ពស់។ គំរោងការណ៍
 «ការជួយឧបត្ថម្ភរួមរបស់ អ.ស.ប. ចំពោះការកសាងជនបទថ្មី» គឺជាគំរោង
ការណ៍ជួយឧបត្ថម្ភខាងបច្ចេក ទេសដោយមានការចូលរួមរបស់អង្គការចំនួន
 ៥​ គឺ៖ FAO (អង្គការកសិកម្ម ស្បៀងអាហាររបស់ អ.ស.ប.)  UNIDO  (អង្គ
ការអភិវឌ្ឍឧស្សាហកម្មរបស់ អ.ស.ប.) UNESCO (អង្គការអប់រំវិទ្យាសាស្ត្រ
និងវប្បធម៌របស់ អ.ស.ប.) IOM (អង្គការទទួលបន្ទុកអន្តោប្រវេសន៍អន្តរជាតិ)
 និង UNV (កម្មវិធីស្ម័គ្រចិត្តរបស់ អ.ស.ប.)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ