សន្និសីទសង្ខេបក្នុងឱកាសរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩៥នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាព្រឹកថ្ងៃទី១៦ មិថុនា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨ វិថី Quan Su ទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ក្រសួង ព័ត៌មាននិងទូរគមនាគមន៍ សមាគមន៍អ្នកកាសែតវៀត ណាមនិងវិទ្យុសម្លេង វៀតណាមបានរៀបចំសន្និសីទសង្ខេបជាប្រចាំ។
សន្និសីទសង្ខេបក្នុងឱកាសរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ “ជំងឺឆ្លងលើកនេះគឺជាសាក្ខីភាពនៃភាពចាំបាច់និងការរួមចំណែកដែលមិនអាចប្រកែកបានរបស់សារព័ត៌មានវៀតណាម"។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអបអរសាទរចំពោះបណ្ដាអ្នកកាសែត អ្នកយកព័ត៌មានក្នុងទូទាំង ប្រទេស ហើយថ្លែងអំណរគុណបណ្ដាទីភ្នាក់ងារសារព័ត៌មាន អ្នកកាសែតនិងអ្នកយកព័ត៌មាននានាដែលបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 និយាយដោយ ឡែកនិងព័ត៌មាននិយាយរួម។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា៖

“ជំងឺឆ្លងលើកនេះគឺជាសាក្ខីភាពនៃភាពចាំបាច់និងការរួមចំណែកដែលមិនអាចប្រកែកបានរបស់សារព័ត៌មានវៀតណាម។ ហេតុអ្វីយើងធ្វើបាន ហេតុអ្វីពិភពលោកវាយតម្លៃថាប្រជាជនជឿជាក់ទៅលើ គោល ជំហររបស់ បក្សនិងរដ្ឋាភិបាល ប្រសិនបើគ្មានប្រព័ន្ធសារព័ត៌មានមួយនាពេលកន្លងទៅ”។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានស្នើឲ្យបណ្ដាទីភ្នាក់ងារ សារព័ត៌មានត្រូវការបន្តផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីព្រឹត្តិការណ៍ សំខាន់ៗខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ហើយអនុវត្តឲ្យបានល្អនូវ ការងារបដិវាទសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ