សន្និសីទ៖ស្ងើចសរសើរជនមានគុណូបការះចំពោះបដិវត្តន៍
(VOV)_សន្និសីទ៖ ស្ងើចសរសើរបណ្ដាជនមានគុណូបការះចំពោះបដិវត្តន៍ឆ្នើមក្នុងទូទាំងប្រទេស ឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ១៨ កក្កដា នៅ
ទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ដោយមានការចូលរួមរបស់ជនមានគុណូបការះចំនួនជាង២០០ មកពីគ្រប់ទិសទីក្នុងប្រទេស។
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ នេះគឺជាឱកាសដើម្បីលើកសរសើរ លើកទឹកចិត្ត ឃោសនា ពង្រីកបណ្ដាគំរូឆ្នើមជាអ្នកមានគុណូបការះចំពោះបដិវត្តន៍។លោកស្រី Nguyen Thi Kim Ngan បានអោយ
ដឹងថែមទៀតថា៖
“ ខ្ញុំមានគោលបំណងថា៖បក្សទាំងមូល ប្រជាជនទាំងមូល ស្ថាប័នគ្រប់ជាន់ថ្នាក់ និងបុគ្គល់ម្នាក់ៗត្រូវធ្វើល្អជាងទៀត ការងារតបស្នងសង់គុណ ដោយសកម្ម
ភាពជាក់ស្ដែង ពីគ្រប់ប្រភពកម្លាំង និងដំបូងបង្អស់ នោះគឺកាយវិការក្នុងជីវភាព
រស់នៅ ធ្វើការ ចំពោះបណ្ដាអ្នកដែលបានពលីជីវិត ពលីកម្មដើម្បីឯករាជ្យ សេរី
ភាព និងសន្តិភាពនៃមាតុប្រទេស។ ខ្ញុំក៏មានគោលបំណងថា៖បណ្ដាសមមិត្តជា
យុទ្ធជនពិការ យុទ្ធជនជំងឺបន្តមានការរួមវិភាគទានច្រើនថែមទៀត ជានិច្ចកាល
ជាមោទនភាព ជាគំរូអំពីស្មារតីស្នេហារជាតិ សំរាប់ជំនាន់កូនចៅក្រោយៗ៕”