សន្និសីទស្តីពី នាយករដ្ឋមន្រ្តីជាមួយអង្គភាពអាជីវកម្មឆ្នាំ ២០១៩
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសន្និសីទស្តីពីនាយករដ្ឋមន្រ្តីជាមួយអង្គភាពអាជីវកម្ម ក្រោមប្រធានបទ “អភិវឌ្ឍន៍យ៉ាងខ្លាំងអង្គភាពអាជីវកម្ម - សមាហរណកម្ម ប្រសិទ្ធភាពនិងចីរភាព”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី |
ចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh, ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងតំណាងអាជីវកម្មជាង៧០០ អង្គភាពផងដែរ។
អញ្ជើញថ្លែងនៅឯសន្និសីទនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរីកធំធាត់របស់សហគ្រាសមិនអាចខ្វះបានឡើយ នូវតួនាទីរបស់រដ្ឋ។ ផ្ទុយទៅវិញ ភាពទន់ខ្សោយរបស់សហគ្រាសពិតជាមានការទទួលខុសត្រូវរបស់រដ្ឋជាពុំខាន។ ដោយស្មារតី រួមដំណើរជាមួយសហគ្រាស រដ្ឋាភិបាលស្ថាបនាអភិវឌ្ឍន៍ ត្រូវតែខិតខំឥតឈប់ឈរដើម្បីកាត់បន្ថយកម្រិតហានិភ័យនិងថ្លៃដើមសម្រាប់អាជីវកម្មជាពិសេសហានិភ័យដែលបង្កឡើងដោយស្ថាប័នគោលនយោបាយ និងភាពអនខ្សោយបណ្តាលដោយក្បាលម៉ាស៊ីនរដ្ឋបាល។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់ប្រសាសន៍ថា៖ “យើងត្រូវបន្តធ្វើសកម្មភាពនិងចាត់វិធានការបន្ទាន់ដើម្បីលុបចោលការលំបាកនិងឧបសគ្គនា នាសម្រាប់ការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ ត្រូវតែដកឧបសគ្គ ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើន កាន់តែរឹងមាំនិងមាននិរន្តរភាព។ ម្យ៉ាងវិញទៀត ចាំបាច់ត្រូវផ្តោតលើការដោះស្រាយដើម្បីឱ្យសហគ្រាសវៀតណាមបង្កើនទាំងបរិមាណ អភិវឌ្ឍន៍គុណភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ឆ្លៀតពេលនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់សហគមន៍ធុរកិច្ចចូលរួមផ្តល់មតិយោបល់ ដើម្បីឱ្យរដ្ឋាភិបាលអាចបំពេញលើសគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ក៏ដូចជាផែនការអភិវឌ្ឍ ៥ ឆ្នាំ ២០២១-២០២៥។ បន្ទាប់ពីសន្និសីទនេះ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយការលំបាកក៏ដូចជាឧបស័គ្រសម្រាប់អង្គភាពអាជីវកម្មផងដែរ៕