សន្និសីទសមាជិការសភា IPU – 132
|
សន្និសីទសមាជិការសភា IPU – 132 (Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ២៨ មិនា ចាប់ផ្តើមថ្ងៃធ្វើការជាផ្លូវការដំបូងនៃមហា សន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣២ (IPU – 132) និងសន្និសីទ សមាជិការសភាលើកទី ២១។ សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ត្រូវបានជ្រើសតាំងធ្វើជាប្រធាន សន្និសីទសមាជិការសភាលើកទី ២១។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានឲ្យដឹងថា៖ សន្និសីទលើកនេះគឺជាឱកាសរំលឹកឡើង វិញសមិទ្ធិផលដែលទទួលបាន បណ្ដាការួមវិភាគទានដ៏សែនសំខាន់របស់សមាជិការ សភាក្នុងយន្តការសន្និសីទសមាជិការសភារក្នុងសហភាពអន្តរសភាពិភពលោក។
លោក Nguyen Sinh Hung បានអះអាងថា៖ សមភាពភេទនិងការប្រគល់សិទ្ធិសំរាប់ នារីជានិច្ចកាលគឺជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមរហូតមក
ដល់ពេលនេះ។ រដ្ឋធម្មនុញ្ញរបស់វៀតណាមនិងច្បាប់សមភាពភេទបានទទួលស្គាល់
សិទ្ធិសមភាពភេទលើគ្រប់វិស័យ។ អាត្រានារីចូលរួមរដ្ឋសភានៅវៀតណាមក្នុង ៤ អាណត្តិចុងក្រោយនេះទទួលបាន ២៥%។ រដ្ឋសភាវៀតណាមបានមានការរួម
ចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសមភាពភេទរបស់វៀតណាម ក៏ដូចជា គោលដៅ
សមភាពភេទនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោក។ ប្រធាន IPU Saber
Chowhury បានសង្កត់ធ្ងន់ថា៖
“សមភាពភេទគឺជាបញ្ហាអាទិភាពជួរមុខនៅ IPU 132។ ឆ្នាំ ២០១៥ គឺជាឆ្នាំរំលឹកខួប អនុស្សារវរីយ៍លើកទី ៣០ នៃកិច្ចប្រជុំនៃសមាជិការសភា។ យើងខ្ញុំមានគោលបំណង
ថា៖ អាត្រានារីចូលរួមរដ្ឋសភានិងជីវភាពរស់នៅខាងនយោបាយនឹងមានការកើន
ឡើងថែមទៀត។ ខ្ញុំគិតថា៖ បណ្ដារបៀបវារៈជំរុញសមភាពភេទនៅសន្និសីទលើក
នេះនឹងបន្តជំរុញយ៉ាងខ្លាំងថែមទៀតបណ្ដាគោលដៅសមភាពភេទ៕”