សន្និសីទសម្របសម្រួលរួមសំរាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

(VOVWORLD) - ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរីបានប្រព្រឹត្តទៅសន្និសីទសម្របសម្រួល (JCM) ត្រៀមរៀបចំសំរាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
សន្និសីទសម្របសម្រួលរួមសំរាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម បានដឹកនាំគណៈ ប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទនេះ។

        នៅក្នុងសន្និសីទនេះ លោក Nguyen Quoc Dung បានអះអាងថាវៀតណាម នឹងបន្តសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងការគាំទ្រសិង្ហបុរីដែលជាប្រទេសម្ចាស់ផ្ទះរៀបចំឲ្យបានជោគជ័យនូវកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងបណ្តាកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងធ្វើឲ្យជាក់ ស្តែងនូវអាទិភាពកសាងសហគមន៍អាស៊ានដ៏រឹងមាំ ខ្លួនទីពឹងខ្លួន និង ឆ្នៃប្រឌិត នៅឆ្នាំ២០១៨។   លោក Nguyen Quoc Dung ក៏បានចូលរួមវិភាគទានក្នុងខ្លឹមសារជាក់ស្តែង នានាស្តីអំពីការរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ ក្នុងនោះមានកិច្ចសហការគ្នាត្រៀម រៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងភាពជាដៃគូ អាស៊ាន និងជប៉ុន។ នាបច្ចុប្បន្ន វៀតណាមកំពុងដើរតួនាទីជាប្រទេស សម្រប សម្រួលក្នុងទំនាក់ទំនងអាស៊ាននិងជប៉ុន ហើយនឹងធ្វើជាអិធិបតីក្នុងកិច្ច ពិភាក្សារវាងអាស៊ាននិងជប៉ុននៅក្នុងសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ