សន្និសីទសារព័ត៌មានចុងឆ្នាំ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា វិបត្តិនៅអ៊ុយក្រែននឹងបញ្ច​​ប់នៅឆ្នាំ២០២៣

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនាថ្ងៃទី ១៩ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបញ្ចប់វិបត្តិនៅអ៊ុយក្រែន ហើយរំពឹងថាវិបត្តិនេះនឹងត្រូវបានបញ្ឈចប់នៅត្រឹមក្នុង ២០២៣។
សន្និសីទសារព័ត៌មានចុងឆ្នាំ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា វិបត្តិនៅអ៊ុយក្រែននឹងបញ្ច​​ប់នៅឆ្នាំ២០២៣ - ảnh 1លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ Van Ngan/VOV.VN

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក Antonio Guterres ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននៃក្រុមតាលីបង់ បន្ថែមក្រុមជនជាតិភាគតិចទៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ស្តារសិទ្ធិកុមារីក្នុងការចូលរៀន និងសិទ្ធិការងាររបស់ស្ត្រី ហើយក្នុងពេលជាមួយគ្នានេះ បញ្ឈប់រាល់អំពើភេរវកម្ម នៅលើទឹកដីនៃប្រទេសនេះ។ លោកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិ ក្នុងការបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តប្រដេញតាមគោលដៅនេះដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីឦសាន និងពិភពលោកទាំងមូល។ លោក Antonio Guterres ក៏បានលើកឡើងពីជម្លោះដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកបញ្ជាក់ថា UN ថ្កោលទោសអំពើហឹង្សាលើប្រជាជនប៉ាឡេស្ទីន និងបន្តគាំទ្រដំណោះស្រាយរដ្ឋពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ