សន្និសីទហ្វឺកហ្វើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ២០១១-២០២០

           (VOV)-នាថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​ សន្និសីទ​ហ្វឹកហ្វឺនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ​ដំណាក់កាល​ ២០១១-២០២០ និងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអំពី សារព័ត៍មានកិច្ច​ការ​បរទេស ដំណាក់កាល ២០១៣-២០២០ សំរាប់​បណ្ដា​កម្មាភិបាល នៃខេត្ត ទីក្រុង​
ចំនួន​២៦ នៅភាគខា​ងជើងវៀតណាម។ថ្លែងមតិនៅទីនេះ លោក Le Van Nghiem ប្រធាននាយកដ្ឋានសារព័ត៍មាន​កិច្ចការ​បរទេស ​នៃក្រសួងសារព័ត៍មាននិង​ផ្សព្វផ្សាយវៀតណាម បានអោយដឹងថា÷

          “ យុទ្ធសាស្ត្រអភិវឌ្ឍន៍ សារព័ត៍មានកិច្ចការបរទេស ​បានបំភ្លឺច្បាស់​លាស់​
ថា÷ ​រដ្ឋាភិបាលឯកភាពការគ្រប់គ្រងរដ្ឋ អំពីការងារសារព័ត៍មានកិច្ច​ការ​បរទេស​។ 
នេះ គឺជាចំណុចថ្មី និងដ៏សែនសំខាន់។ ខ្លឹមសារការងារសារ​ព័ត៍​មាន​កិច្ចការ​បរទេស  ទីមួយគឺជូនដំណឹងអំពីគោលមាគា៍របស់បក្ស គោល​នយោបាយ ​ច្បាប់​របស់រដ្ឋ  ទស្សនះ គោលជំហររបស់វៀតណាម ក្នុងរាល់​បញ្ហាអន្តរជាតិនិង​តំបន់​។ ទីពីរគឺ ឧទ្ទេសនាម ផ្សព្វផ្សាយទឹកដី មនុស្ស ​ប្រវត្តិសាស្ត្រ វប្បធម៌ សមិទ្ធិក្នុង​បុព្វហេតុ ផ្លាស់ប្តូរថ្មីប្រទេសជាតិ។ ​ទី៣គឺ​ជូនដំណឹងមានការកំណត់ទិសអំពីសភាព​ការណ៍​អន្តរជាតិសំរាប់ប្រជាជន​នៅក្នុង​ប្រទេស …ល៕”

សន្និសីទហ្វឺកហ្វើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ២០១១-២០២០ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងសារព័ត៍មាននិងផ្សព្វផ្សាយវៀតណាមលោក Do Quy Doan ( VOV)


ប្រតិកម្មទៅវិញ

ផ្សេងៗ