សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេក្រហម
|
សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេក្រហម |
(VOV)_នាព្រឹកថ្ងៃទី២៦សីហា នៅខេត្ត Nam Dinh បានប្រព្រឹត្តទៅសន្និសីទ
អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្ដាខេត្ត ទីក្រុងនៅតំបន់វាលសណ្តទន្លេក្រហម និង
តំបន់ Bac Bo លើកទីមួយ អាណត្តិ ២០១៦-២០២០។ ប្រធានរដ្ឋសភាវៀតណាម លោក
ស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមសន្និសីទ។ អង្គសន្និសីទបានពិភាក្សា
អំពីសកម្មភាពសួរដេញដោល និងឆ្លើយការសួរដេញដោល ក្នុងសម័យប្រជុំក្រុមប្រឹក្សា
ប្រជាជន ហើយចាត់ទុកនេះគឺជាវេទិកាមួយប្រកបដោយប្រជាធិបតេយ្យ បង្ហាញនូវ
តួនាទីសកម្មរបស់សមាជិកក្រុមប្រឹក្សាប្រជាជនម្នាក់ៗ ក៏ដូចជាការទទួលខុសត្រូវ
របស់ថ្នាក់ដឹកនាំស្ថាប័ននានា។ ទន្ទឹមនឹងនោះ អង្គសន្និសីទក៏បានពិភាក្សាអំពី
សកម្មភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន និងនាំចេញដំណោះស្រាយមួយចំនួន
ដើម្បីកាត់បន្ថយកំហិតក្នុងសកម្មភាពនេះផងដែរ៕