សន្និសីទអន្តរជាតិស្ដីពីគមនាគមន៍តំបន់អាស៊ីខាងកើតលើកទី ១២ នឹងប្រព្រឹត្តិទៅ នៅ Binh Duong

(VOVWORLD) -នេះគឺជាព័ត៌មានបានប្រកាសនៅក្នុងសន្និសីទកាសែតឧទ្ទេសនាមព្រឹត្តិការណ៍ ដោយគណៈកម្មាធិការជាតិសុវត្ថិភាពគមនាគមន៍ រួមសហការជាមួយខេត្ត Binh Duong រៀបចំឡើង នាថ្ងៃទី ១៤ កញ្ញា។
សន្និសីទអន្តរជាតិស្ដីពីគមនាគមន៍តំបន់អាស៊ីខាងកើតលើកទី ១២ នឹងប្រព្រឹត្តិទៅ នៅ Binh Duong - ảnh 1សន្និសីទអន្តរជាតិស្ដីពីគមនាគមន៍តំបន់អាស៊ីខាងកើតលើកទី ១២
នឹងប្រព្រឹត្តិទៅ នៅ Binh Duong 

នេះគឺជាព័ត៌មានបានប្រកាសនៅក្នុងសន្និសីទកាសែតឧទ្ទេសនាមព្រឹត្តិការណ៍ ដោយគណៈកម្មាធិការជាតិសុវត្ថិភាពគមនាគមន៍ រួមសហការជាមួយខេត្ត Binh Duong រៀបចំឡើង នាថ្ងៃទី ១៤ កញ្ញា។ ជាក់ស្ដែង “សន្និសីទអន្តរជាតិស្ដីពីគមនាគមន៍តំបន់អាស៊ីខាងកើត” លើកទី ១២ ដោយប្រធានបទ “ទស្សនៈវិស័យ និងកម្មវិធីសកម្មភាពឆ្ពោះទៅប្រព័ន្ធគមនាគមន៍ប្រកបដោយសុវត្ថិភាព បៃតង និងសំបូរបែប” និងសន្និសីទសុវត្ថិភាពចរចរណ៍សម្រាប់ទីក្រុងឆ្លាត និងមានតម្លៃរស់នៅ។ តាមផែនការ កិច្ចប្រជុំស្ដីពីបច្ចេកទេសនៃសន្និសីទនឹងប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ។ កិច្ចប្រជុំពិសេសនឹងប្រព្រឹត្តិទៅនៅទីក្រុងថ្មីនៃខេត្ត Binh Duong ។ នៅក្នុងកិច្ចប្រជុំពិសេស តំណាងនៅក្នុង និងក្រៅប្រទេសនិងពិភាក្សាលើរបាយការណ៍ស្ដីពីរូបសណ្ឋានអភិវឌ្ឍន៍នៃខេត្ត Binh Duong ទស្សនាជាក់ស្ដែងរូបសណ្ឋានអភិវឌ្ឍន៍ចរាចរណ៍ ដឹកជញ្ជូនសាធារណៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ