សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។
(VOVWORLD) /  
|
សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។ (hanoitv.vn) |
Vovworld-ក្រោយរយៈពេល២ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៩វិច្ឆិកា សន្និសីទ
អន្តរជាតិលើកទី៣អំពីទំនាក់ទំនងដៃគូររវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសបានបញ្ចប់ជាមួយសំណើរមានតំលៃជាច្រើនរួមចំណែកទៅក្នុងការបង្កើន
កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងរយៈ
ពេលខាងមុខ។ តាមរយៈបណ្ដាសកម្មភាពមនុស្សធម៍និងអភិវឌ្ឍន៍ បណ្ដាអង្គការ
ក្រៅរដ្ឋាភិបាលបរទេសនិងដៃគូវៀតណាមបានរួមចំណែកទៅក្នុងកិច្ចការកាត់
បន្ថយភាពក្រីក្រនៅវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim
Ngoc បានអះអាងថា៖
“យើងខ្ញុំជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក និងរួមជាមួយលទ្ធផលដ៏ល្អប្រសើររបស់សន្និសីទលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការ
ក្រៅរដ្ឋាភិបាលបរទេសនឹងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ រួមចំណែកសកម្មថែមទៀតទៅ
ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព៕”
-VOVWORLD