សន្និសីទអនឡាញទូទាំងប្រទេសស្តីពីស្រាវជ្រាវនិងសិក្សានូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សនឹងប្រព្រឹត្តទៅនៅចុងខែមីនា

(VOVWORLD) -  សន្និសីទនេះត្រូវបានផ្សាយចេញពីអាគាររដ្ឋសភា (នៃទីក្រុងហាណូយ)។ 

សន្និសីទអនឡាញទូទាំងប្រទេសស្តីពីស្រាវជ្រាវនិងសិក្សានូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សនឹងប្រព្រឹត្តទៅនៅចុងខែមីនា - ảnh 1សន្និសីទនេះត្រូវបានផ្សាយចេញពីសាលប្រជុំ Dien Hong នៃអាគាររដ្ឋសភា (ទីក្រុងហាណូយ) (រូបថត៖ បក្សកុម្មុយនិស្តវៀតណាម)

ក្នុងកំឡុងថ្ងៃទី ២៧ និង ២៨ ខែមីនា លេខាធិការដ្ឋាននៃមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងដឹកនាំសន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការស្រាវជ្រាវសិក្សាស្វែងយល់ និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម។ សន្និសីទនេះត្រូវបានផ្សាយចេញពីអាគាររដ្ឋសភា (នៃទីក្រុងហាណូយ)។

សន្និសីទនេះបានជ្រួតជ្រាប នូវប្រ ធានបទចំនួន ៥ ហើយខ្លឹមសារនៃប្រធានបទនីមួយៗ ផ្តោតលើបញ្ហាស្នូល ការយល់ដឹងថ្មី ការត្រិះរិះថ្មី ដែលបានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស រួមមាន៖ ប្រធានបទទី ១៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ នៅមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បង្ហាញដោយលោក Nguyen Xuan Thang ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម។  ប្រធានបទទី ២៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម រយៈពេល ១០ ឆ្នាំ សម្រាប់ឆ្នាំ ២០២១-២០៣០ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥ ដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ធ្វើការអធិប្បាយ។ ប្រធានបទទី ៣៖ របាយការណ៍បូកសរុបការងារកសាងបក្សនិងការប្រតិបត្តិលក្ខន្តិកៈបក្សរបស់គណៈកម្មា ធិការមជ្ឈឹមបក្ស នីតិកាលទី ១២ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣របស់បក្ស ដឹកនាំដោយលោក Pham Minh Chinh ប្រធានគណៈចាត់តាំងមជ្ឈឹម។ ប្រធានបទទី ៤៖ ការយល់ដឹងថ្មីនិងការត្រិះរិះថ្មីៗស្តីពីវិស័យការពារជាតិរបស់វៀតណាម ដែលបង្ហាញដោយលោក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។  ប្រធានបទទី ៥៖ ការយល់ដឹងថ្មីនិងការត្រិះរិះថ្មីអំពីសន្តិសុខជាតិ ដែលបង្ហាញដោយលោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ