សន្និសីទ AIDS ២០១៨ ខិតខំប្រឹងប្រែងនាំការបង្ការប្រឆាំង HIV តាមទិសដៅត្រឹមត្រូវ
(VOVWORLD) -ថ្លែងមិតនៅទីនេះ លោក Tedros Adhanom Ghebreyesusអគ្គនាយ WTO បានសង្កត់ធ្ងន់ថា មិនទុកឲ្យនរណាម្នាក់ ដែលមិនទទួលបានការព្យាបាល ឬស្លាប់ដោយសារ HIV/ AIDS ឡើយ ។
នាថ្ងៃទី ២៣ កក្កដា សន្និសីទ AIDS អន្តរជាតិ លើកទី ២២ (AIDS ២០១៨) ត្រូវបានបើកនៅទីក្រុង Amsterdam ប្រទេសហូឡង់។ សន្និសីទនេះបានអូសបន្លាយក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ កក្កដា) ដើម្បីពិភាក្សាអំពីកញ្ចប់វិនិយោគថ្មី បណ្ដាគោលនយោបាយ ដោយឈរលើវិទ្យាសាស្រ្ត ក៏ដូចជាឆន្ទៈនយោបាយដែលចាំបាច់ ដើម្បីនាំការបង្ការប្រឆាំង HIV/ AIDS បន្តដើរទៅតាមទិសដៅដ៏ត្រឹមត្រូវ។ ដោយប្រធានបទ "លុបបំបាត់របាំង កសាងស្ពានតភ្ជាប់" សន្និសីទ AIDS ទទួលបានការចូលរួមរបស់តំណាងជាង ១៥ ពាន់នាក់ ក៏នឹងពិភាក្សាអំពីការវិវឌ្ឍវិទ្យាសាស្ត្រក្នុងការព្យាបាល ថែទាំ និងបង្ការប្រឆាំង ក៏ដូចជាបណ្ដាយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយស្ថានភាពអតុល្យភាពក្នុងគោលនយោបាយនិងកម្មវិធីបង្ការប្រឆាំង HIV/ AIDS។ ថ្លែងមិតនៅទីនេះ លោក Tedros Adhanom Ghebreyesusអគ្គនាយ WTO បានសង្កត់ធ្ងន់ថា មិនទុកឲ្យនរណាម្នាក់ ដែលមិនទទួលបានការព្យាបាល ឬស្លាប់ដោយសារ HIV/ AIDS ឡើយ ។ ការបង្ការ និងថែទាំអ្នកជម្ងឺ HIV ត្រូវជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំង ដើម្បីគោលដៅគ្របដណ្ដប់សុខាភិបាលមកលើសកលលោកទាំងមូល។ លោកបានព្រមានថាពិភពលោកអាចនឹងមិនឆ្លើយតបនឹងបណ្ដាគោលដៅនៃអង្គការសហប្រជាជាតិឆ្នាំ ២០២០ ស្ដីពី HIV/ AIDS ដោយសារប្រជាជននៅតាមតំបន់ជាច្រើននៅលើពិភពលោកមិនទទួលបានបណ្ដាវិធានការបង្ការនិងព្យាបាលដែលគេត្រូវការផងដែរ៕