សន្និសីទ APPF ២៦៖ជំរុញតួនាទីរបស់សភាចំពោះសកម្មភាពនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ គណៈចាត់តាំង សន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26) បានរៀបចំ សន្និសីទកាសែតស្តីអំពីកម្មវិធីខ្លឹមសារនិងការងារត្រៀមរៀបចំសំរាប់ APPF លើកទី ២៦។
សន្និសីទ APPF ២៦៖ជំរុញតួនាទីរបស់សភាចំពោះសកម្មភាពនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
|
(VOVworld) – នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ គណៈចាត់តាំង សន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26) បានរៀបចំ សន្និសីទកាសែតស្តីអំពីកម្មវិធីខ្លឹមសារនិងការងារត្រៀមរៀបចំសំរាប់ APPF លើកទី ២៦។ ការដែលវៀតណាមទទួលរៀបចំវេទិកា APPF បានរួមវិភាគទានធ្វើឲ្យលេចធ្លោ ស្នាដៃការទូតរដ្ឋដែលបង្ហាញនូវតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ក្នុង APPF។ សន្និសីទ APPF លើកទី ២៦ ប្រារព្ធឡើងក្នុងកាលៈទេសៈ APPF គម្រប់ រយៈពេល ២៥ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍ ដែលនឹងជាការគូសសម្គាល់ថ្មីមួយក្នុង ប្រវត្តិសាស្ត្ររបស់ APPF ព្រមទាំង ដាក់ចេញតម្រូវការផ្លាស់ប្តូរថ្មីរបៀបវារៈការកំណត់ ទស្សនៈវិស័យថ្មីសំរាប់ APPF ក្នុងដំណាក់កាលអភិវឌ្ឍន៍ជាបន្ត។ APPF លើកទី ២៦ មានអត្ថន័យសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជនទាំងមូលក្នុងប្រទេស អាណិកជន វៀតណាមនៅឯបរទេសនិងមិត្តភ័ក្តអន្តរជាតិអំពីរដ្ឋសភាវៀតណាម សកម្មភាពកិច្ចការ បរទេសដែលរដ្ឋសភាវៀតណាមកាន់ដំណែងជាប្រទេសម្ចាស់ផ្ទះ ឧទ្ទេសនាមអំពីទឹក ដីវៀតណាមសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍មួយ មនុស្សវៀតណាមសកម្មរួស រាយរាក់ទាក់ វប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិ។
ស្តីអំពីរបៀបវារៈ ខ្លឹមសារនៃសន្និសីទ APPF លើកទី ២៦ ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានឲ្យដឹងថា៖ គណៈចាត់តាំងបានកំណត់ប្រធានបទគឺ«ទំនាក់ទំនងដៃគូសភាដើម្បីសន្តិភាពឆ្នៃប្រឌិតនិងកំណើននិរន្តរភាព» ដែលបង្ហាញនូវនិន្នាការអភិវឌ្ឍន៍នៃកិច្ចការបរទេសសភាលើពិភពលោកជាពិសេសលើបណ្ដាវេទិកាពហុភាគីនិងការយកចិត្តទុកដាក់របស់ប្រទេសនានា។ ដើម្បីរំលឹកខួបលើកទី ២៥ ទិវាចាប់បដិសន្ធិនិងអភិវឌ្ឍន៍ APPF រដ្ឋសភា វៀតណាមបានបង្កើតឡើងគំរោងសេចក្តីថ្លែងការណ៍ APPF ហាណូយ - ទស្សនៈវិស័យថ្មី នៃទំនាក់ទំនងដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីថ្លែងការ ណ៍នេះនឹងជាលទ្ធផលសំខាន់ពិសេសដែលមានអត្ថន័យរបស់ APPF លើកទី ២៦។
រដ្ឋសភាវៀតណាមទទួលរៀបចំសន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ី ហ្វិក ចាប់ពីថ្ងៃទី ១៨ ដល់ទី២១ មករា ឆ្នាំ ២០១៨ នៅទីក្រុងហាណូយ។ នេះគឺជា ព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសសំខាន់ដែលបើកចេញសកម្មភាពការទូតរបស់ រដ្ឋនាឆ្នាំ ២០១៨៕