សន្និសីទ APPF-26៖ដើម្បីសន្តិភាព ការច្នៃប្រឌិតនិងកំណើននិរន្តរភាពបានប្រារព្ធយ៉ាងឱឡារិក

(VOVWORLD) -សន្និសីទប្រចាំឆ្នាំលើកទី២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF-26)បានបើកយ៉ាងឱឡារិកនាយប់ថ្ងៃទី១៨មករានៅវិមានរដ្ឋសភានៃរដ្ឋធានីហាណូយ (វៀត ណាម) ។ អញ្ជើញចូលរួមក្នុងពិធី មានវត្តមានប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan -ប្រធាន APPF-26 រួមទាំងតំណាងជាង៣០០រូបមកពីប្រទេសសមាជិក តំណាងអង្គទូតនិងអង្គការអន្តរជាតិមួយចំនួន។
សន្និសីទ APPF-26៖ដើម្បីសន្តិភាព ការច្នៃប្រឌិតនិងកំណើននិរន្តរភាពបានប្រារព្ធយ៉ាងឱឡារិក - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VOV) 

ក្នុងសន្ទរកថាបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ការទទួលរៀបចំវេទិកា APPF លើកទី ២ នេះបានសម្តែងនូវតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋសភាវៀត ណាមលើវេទិកានេះផងដែរ។ លោកស្រីអញ្ជើញ មានអនុសាសន៍ថា៖ “នៅក្នុងសន្និសីទលើកនេះ ក្រៅពីប្រធានបទអំពីសន្តិសុខ សហប្រតិ បត្តិ ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងពាណិជ្ជកម្មនោះ មានគោល ដៅមួយត្រូវខិតខំប្រឹងប្រែងគឺកសាងទស្សនវិស័យថ្មីក្រោយ រយៈពេល២៥ឆ្នាំបង្កើតនិង អភិវឌ្ឍន៍។ យើងនឹងច្បាមជាប់ប្រធានបទនៃសន្និសីទ “ទំនាក់ទំនងដៃគូសភាដើម្បី សន្តិភាព ការច្នៃប្រឌិតនិងកំណើននិរន្តរភាព”។ ទស្សនវិស័យនោះ ត្រូវអាស្រ័យលើ ទំនាក់ទំនងដៃគូសភារឹងមាំប្រកបដោយប្រសិទ្ធភាព ជាពិសេស ត្រូវអះអាងនូវការ សន្យាឲ្យបានខ្លាំងក្លាជាង ដើម្បីគោលដៅសន្តិភាពនិងអភិវឌ្ឍន៍ និរន្តរភាព”។

សន្និសីទ APPF-26៖ដើម្បីសន្តិភាព ការច្នៃប្រឌិតនិងកំណើននិរន្តរភាពបានប្រារព្ធយ៉ាងឱឡារិក - ảnh 2 ពិធីបើកសន្និសីទ APPF-26 បានបើកយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ (រូបថតៈ VOV)

        អញ្ជើញថ្លែងមតិអំណរសាទរសន្និសីទ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់នូវតួនាទីរបស់ APPF និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងការជម្រុញសេរីភាពសេដ្ឋកិច្ច តភ្ជាប់តំបន់ នាំមកឱកាសេ អភិវឌ្ឍន៍ក្នុងតំ បន់នាពេលកន្លងទៅ។ យោងតាមលោក Tran Dai Quang APPF ត្រូវ ពង្រីកថែមទៀត តួនាទីតភ្ជាប់ក្នុងតំបន់៖ “វេទិកាគប្បីដើរឈានមុខក្នុងការជម្រុញកិច្ច សហប្រតិបត្តិការពហុភាគី។ ជាពិសេស ផ្តល់អាទិភាពលើការរក្សាសន្តិភាព ស្ថិរភាព និងដោះស្រាយជម្លោះដោយសន្តិវិធី។ រួមជាមួយគ្នានោះ ត្រូវជម្រុញការការធានា លក្ខណៈគ្របដណ្តប់នៃការអភិវឌ្ឍដើម្បីកុំឲ្យអ្នកណាត្រូវនៅខាងក្រោយ។ វេទិកា ត្រូវ រួមចំណែកសកម្មក្នុងការកសាងទស្សនវិស័យថ្មីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

        បន្ទាប់ពីពិធីបើក នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីពិធីជប់លៀងជូនគណៈ ប្រតិ ភូសភាសមាជិក APPF ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ