សន្និសីទ ASPA ២១៖ ការចែករំលែកព័ត៌មានគឺជា គ្រឹះស្ថានសម្រាប់ការអភិវឌ្ឍន៍ប្រទេសនីមួយៗ
(VOVWORLD) -នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើងសន្និសីទប្រចាំឆ្នាំសម្ព័ន្ធសមាគមនៃបណ្ដាមណ្ឌលសួនឧទ្យាន វិទ្យាសាស្ត្រអាស៊ីលើកទី ២១ (ASPA ២១)។
សន្និសីទ ASPA ២១៖ ការចែករំលែកព័ត៌មានគឺជា
គ្រឹះស្ថានសម្រាប់ការអភិវឌ្ឍន៍ប្រទេសនីមួយៗ |
នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើងសន្និសីទប្រចាំឆ្នាំសម្ព័ន្ធសមាគមនៃបណ្ដាមណ្ឌលសួនឧទ្យាន វិទ្យាសាស្ត្រអាស៊ីលើកទី ២១ (ASPA ២១)។ នេះគឺជាលើកទី ២ ហើយ ដែលទីក្រុងហូជីមិញបានរៀបចំសន្និសីទនេះ។ សន្និសីទនេះមានការចូលរួមរបស់តំណាងជាង ៣០០ រូប ក្នុងនោះមានតំណាងជាច្រើនមកពីជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អាមេរិក រុស្ស៊ី និងសឹង្ហបុរី ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញលោក Nguyen Thanh Phong បានឲ្យដឹងថា៖
"ទីក្រុងប្តេជ្ញាចិត្តក្នុងការអនុវត្តគោលនយោបាយមុនក៏ដូចជាក្រោយនូវយន្តការគោលនយោបាយដែលបានដាក់ចេញ ហើយបន្តកែលម្អបរិយាកាសវិនិយោគ កសាងរដ្ឋាភិបាលអេឡិចត្រូនិក ទីក្រុងឆ្លាត ដោះស្រាយការលំបាកអំពីបែបបទរដ្ឋបាលជាដើម"៕