សន្និសីទ COP លើកទី ២០ ត្រូវបានពន្យាពេលដើម្បីដោះស្រាយរាល់ការខ្វែងគំនិត
|
សន្និសីទ COP លើកទី ២០ ត្រូវបានពន្យាពេលដើម្បីដោះស្រាយរាល់ការខ្វែងគំនិត (Image: VNA) |
(VOVworld) – សន្និសីទលើកទី ២០ របស់ អ.ស.ប. ស្តីពីការទប់ទល់នឹងបំរ៉ែងបំរួល
អាកាសធាតុ (COP-20) ដែលកំពុងប្រព្រឹត្តទៅនៅប៉េរូ ត្រូវបានពន្យាពេលបន្ថែម ១
ថ្ងៃ ដើម្បីបណ្ដាអ្នកចរចារដោះស្រាយការខ្វែងគំនិតជុំវិញកិច្ចព្រមព្រៀងកាត់ បន្ថយឧស្ម័ន្ធបញ្ចេញចោលកញ្ចក់រវាងបណ្ដាប្រទេសអភិវឌ្ឍន៍និងប្រទេសក្រីក្រ។
សន្និសីទ COP លើកទី ២០ បានគ្រោងបិទបញ្ចប់ នាយប់ថ្ងៃទី ១២ ធ្នូ (ព្រឹកថ្ងៃទី ១៣ ធ្នូ តាមម៉ោងវៀតណាម) ប៉ុន្តែ ភាគីនានានៅមានការខ្វែងគំនិតអំពីបញ្ហាមួយចំនួនក្នុង ពង្រាងកិច្ចព្រមព្រៀង។ ដោយហេតុនេះ សន្និសីទត្រូវពន្យាពេលដល់ថ្ងៃទី ១៣ ធ្នូ ដើម្បីភាគីនានាពិភាក្សានិងសម្រេចឯកសារចុងក្រោយមុនពេលអនុម័តនៅរង់ចរចារ
នៅទីក្រុងប៉ារីស (បារាំង) នាឆ្នាំ ២០១៥។ តាមគំរោង បន្ទាប់ពីត្រូវបានចុះហត្ថលេខា កិច្ចព្រមព្រៀងនេះនឹងជំនួសពិធីសារទីក្រុង Kyoto នាឆ្នាំ ២០២០។ តាមនោះ អាមេរិក និងបណ្ដាប្រទេសទើបនឹងលេចចេញ ក្នុងនោះ មានចិន ត្រូវខំប្រឹងប្រែងកាត់បន្ថយ ឧស្ម័ន្ធបញ្ចេញចោលកញ្ចក់៕