សន្និសីទ COP 20 ទទួលបានកិច្ចព្រមព្រៀងរួមសំរាប់អនុសញ្ញាអាកាសធាតុសកលទាំងមូល
|
សន្និសីទ COP 20 ទទួលបានកិច្ចព្រមព្រៀងរួមសំរាប់អនុសញ្ញាអាកាសធាតុសកលទាំងមូល |
(VOV)_នាថ្ងៃទី១៤ ធ្នូ សន្និសីទស្ដីពីបំរ៉ែបំរួលអាកាសធាតុ អង្គការសហប្រជា
ជាតិ ( COP 20) បានបិទបញ្ចប់នៅទីក្រុង Lima ប្រទេស Peru ដោយមានកិច្ចព្រម
ព្រៀងរួម១ស្ដីពីការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់។ តាមនោះ ប្រទេសចំនួន
១៩០បានចូលរួមអនុសញ្ញារួមនៃអង្គការសហប្រជាជាតិ ស្ដីពីបំរ៉ែបំរួលអាកាសធាតុ
( UNFCC) នឹងអនុម័តលើរាល់កម្មវិធីជាតិ ដើម្បីកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់។
នេះគឺជាសន្និសីទចុងក្រោយ ដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មី១ ស្ដីពីអាកាសធាតុ
នាឆ្នាំ២០១៥នៅបារាំង ជំនួសអោយពិធីសារ Kyoto ដែលនឹងអស់សុពលភាពនាឆ្នាំ
២០២០៕