សន្និសីទ COP 20 អំពាវនាវបណ្ដាប្រទេសអភិវឌ្ឍន៍កាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល


សន្និសីទ COP 20 អំពាវនាវបណ្ដាប្រទេសអភិវឌ្ឍន៍កាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល - ảnh 1
សន្និសីទ COP 20 អំពាវនាវបណ្ដាប្រទេសអភិវឌ្ឍន៍កាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល (Image: VNA)

(VOVworld) – នាថ្ងៃទី ២ ធ្នូ ថ្ងៃធ្វើការទី ២ នៃសន្និសីទស្តីពីបំរ៉ែងបំរួលអាសកាសធាតុ
នៃ អ.ស.ប. លើកទី ២០ (COP 20) បានប្រព្រឹត្តទៅនៅរដ្ឋធានី Lima  ប្រទេសប៉េរូ។ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍នានាខំប្រឹងប្រែងថែម
ទៀតក្នុងការទប់ទល់នឹងបំរ៉ែងបំរួលអាកាសធាតុ។ ក្នុងសេចក្តូថ្លែងការណ៍មួយ ក្រុមបណ្ដាប្រទេសអន់ថយអភិវឌ្ឍន៍បានចាត់ទុកថា៖ ប្រទេសអភិវឌ្ឍន៍នានាត្រូវ មានវិធានការជាក់ស្តែងជាងដើម្បីកាត់បន្ថយបរិមាណឧស្ម័ន្ធបញ្ចេញចោលនិងផ្តល់ ជំនួយខាងហិរញ្ញវត្ថុដើម្បីប្រទេសក្រីក្រអាចរាំងស្កាត់បរិមាណឧស្ម័ន្ធបញ្ចេលចោល។ បណ្ដាតំណាងបានទទួលស្គាល់ថា៖ ពិភពលោកនៅមានការងារជា​ច្រើនដើម្បីទទួល បានកិច្ចព្រមព្រៀងស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ទោះបីជា មានសញ្ញា
វជ្ជមានក្រោយពី ចិន អាមេរិក និងសហភាពអឺរ៉ុប  (EU) បានសន្យានាំចេញផែនការ សំដៅរាំងស្កាត់បរិមាណឧស្ម័ន្ធផ្ទះកញ្ចក់ក្រោយឆ្នាំ ២០២០។ គណៈប្រតិភូវៀតណាម ដែលចូលរួមសន្និសីទ COP លើកទី ២០ បានដាក់ជូនរបាយការណ៍ BUR1 សំរាប់ លេខាធិការដ្ឋាននៃអនុសញ្ញា។ ក្រៅពីនោះ វៀតណាមនឹងមានបទសន្ទកាថានសម័យ ប្រជុំនៅសន្និសីទលើកនេះនិងចូលរួមបណ្ដាជំនួបទ្វេភាគីជាមួយគណៈប្រតិភូផ្សេងៗ
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ