សន្និសីទ COP26៖ ប្រកាសពង្រាងសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - សេចក្តីព្រាងបានអំពាវនាវឱ្យប្រទេសនានាពង្រឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅចុងឆ្នាំ ២០២២ ហើយជាលើកដំបូង បានអំពាវនាវឱ្យបោះបង់ចោលធ្យូងថ្ម ជាបណ្ដើរៗ នឹងខ្ទង់ជំនួយឥន្ធនៈហ្វូស៊ីល។
សន្និសីទ COP26៖ ប្រកាសពង្រាងសេចក្តីថ្លែងការណ៍រួម - ảnh 1សន្និសីទលើកទី 26 នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) (រូបថត៖ VNA)

សន្និសីទលើកទី 26 នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) បានឈានចូលដំណាក់កាលចរចាថ្មី ក្រោយពីសេចក្តីព្រាងដំបូងនៃសេចក្តីថ្លែងការរួមនៃសន្និសីទនេះត្រូវបានប្រទេសម្ចាស់ផ្ទះ COP26 ប្រកាសកាលពីថ្ងៃតី ១០ វិច្ឆិកា។ សេចក្តីព្រាងនេះ នឹងត្រូវបានអង្គសន្និសីទធ្វើការចចារ និងឯកភាពគ្នា។

សេចក្តីព្រាងបានអំពាវនាវឱ្យប្រទេសនានាពង្រឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅចុងឆ្នាំ ២០២២ ហើយជាលើកដំបូង បានអំពាវនាវឱ្យបោះបង់ចោលធ្យូងថ្ម ជាបណ្ដើរៗ នឹងខ្ទង់ជំនួយឥន្ធនៈហ្វូស៊ីល។ សេចក្តីព្រាងបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចឲ្យបានគោលដៅកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោលនៅកម្រិត ១,៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ គឺចាំបាច់ត្រូវធ្វើសកម្មភាពជាក់ស្ដែង ប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ក្នុង"ទសវត្សរ៍ដ៏សំខាន់នេះ" ហើយអំពាវនាវឱ្យប្រទេសនានានៅចុងឆ្នាំ ២០២២ ត្រូវដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែង សំដៅសម្រេចបានគោលដៅបញ្ចេញឧស្ម័នសុទ្ធនៅកម្រិត ០ ព្រមទាំង "ពិចារណាឡើងវិញ និងពង្រឹង" រាល់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកនៅក្នុងឆ្នាំ២០៣០ ក្នុងផែនការជាតិ ឲ្យសមស្របនឹងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ