សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព


សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព - ảnh 1
សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព (Image: VNA)

(VOVworld) – សន្និសីទកំពូលបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក
 G7​ បាន បើកជាផ្លូវការនាព្រឹកថ្ងៃទី ២៦​ ឧសភា នៅឧបទ្វីប Ise Shima ភាព
កណ្ដាលជប៉ុន។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ប្រធានាធិបតីបារាំង
 លោក Francois Hollande ប្រធានាធបិតីអាមេរិក លោក Barack Obama
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron រួមជាមួយអ្នកប្រមុខរដ្ឋនិងរដ្ឋាភិបាល អ៊ីតាលីកាណា
ដានិងប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងប្រធានគណៈកម្មាធិការអឺរ៉ុប បានចួលរួម
 សន្និសីទលើកនេះ។ នេះគឺជាសន្និសីទកំពូល G7 ដំបូងដែលត្រូវបានរៀបចំ
ឡើងនៅទី្វប អាស៊ីក្នុងអំឡុង ៨ ឆ្នាំកន្លងទៅ។ ក្នុងសន្និសីទលើកនេះ
អង្គសន្និសីទគ្រប់រូបនឹងនាំចេញ វិធានការដោះស្រាយរាល់ការសាកល្បង
បច្ចុប្បន្នលើពិភពលោកប្រកបដោយប្រសិទ្ធភាព។

        ក្នុងសម័យពិភាក្សានាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំទាំងនេះរបស់ G7
បានផ្លាស់ប្តូរអំពី បញ្ហាសេដ្ឋកិច្ចលើពិភពលោក ការឯកភាពនិងតំលៃរបស់
 G7។ នាយករដ្ឋមន្ត្រីជប៉ុនបានចាត់ ទុកថា៖ បណ្ដាប្រទេសក្នុងប្លុកគប្បី
ឯកភាពចេញផ្សាយគោលនយោបាយហិរញ្ញវត្ថុនិងរូបយ វត្ថុដើម្បីទប់ស្កាត់
និន្នាការយ៉ាប់យ៉ឺននៃសេដ្ឋកិច្ចសកល។ ជប៉ុនសង្ឃឹមថា៖ នៅសន្និសីទលើក
នេះ​ភាគីនានានឹងយល់ព្រមនាំចេញផែនការជួយឧបត្ថម្ភសេដ្ឋកិច្ចខ្លាំងក្លា។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ G7 គ្រប់រូបក៏បានពិភាក្សាអំពីការអនុម័តលើ
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង មហាសមុទ្រប៉ាស៊ីហ្វិកសន្តិសុខនាវាចរ
ណ៍និងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មផងដែរ។

        នាថ្ងៃធ្វើការទី ២ ថ្នាក់ដឹកនាំទាំងរូបនេះរបស់ឥណ្ឌូណេស៊ី វៀតណាម
បង់ឡាដេស Papua New Guinea ឡាវ ស្រ៊ីឡង់ការ Chad​ រួមជាមួយអ្នកប្រមុខ
នៃមូលនិធិរូបីយវត្ថុ អន្តរជាតិ (IMF) ធនាគារពិភពលោក អង្គការសហ
ប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
 នឹងចូលរួមសន្និសីទ G7 បើកទូលាយ។​ តាមគំរោង បញ្ហា សន្តិសុខនាវចរណ៍
នឹងជាខ្លឹមសារពិភាក្សាសំខាន់នៅទីនេះដោយប្រធានបទ «ស្ថិរភាពនិង
ភាពសម្បូររុងរឿងនៅអាស៊ី»។ សន្និសីទ G7 បើកទូលាយនឹងសង្កត់ធ្ងន់ទៅ
លើសារៈសំខាន់ នៃការអនុវត្តច្បាប់អន្តរជាតិ ការចេញផ្សាយបណ្ដាគោល
ការណ៍ដោយឈរលើច្បាប់អន្តរជាតិ និងដំណោះស្រាយរាល់ជំលោះដោយ
សន្តិវិធី។ ក្នុងពេលនោះ បញ្ហាអភិវឌ្ឍន៍នឹងជាខ្លឹមសារ ស្នូលនៅសន្និសីទ
បើកទូលាយដោយប្រធានបទ «ការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក»។ នេះគ៏ជា
គោលដៅកិច្ចការបរទេសរបស់រដ្ឋាភិបាលជប៉ុនផងដែរ។​ តាមផែនការ
សន្និសីទកំពូល G7 នឹងចេញសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំនិងសេចក្តី
ថ្លែងការណ៍ចំនួន​៦ ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ