សន្និសីទ GEC ២០១៧ នាំចេញសារថ្មីជាច្រើនសំរាប់មជ្ឈដ្ឋានសហគ្រាស
(VOVworld) - ក្រោយរយៈពេល៤ថ្ងៃធ្វើការ នាថ្ងៃទី១៧ មិនា នៅទីក្រុង
Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង សន្និសីទកំពូលចាប់បង្កើតអាជីពទូទាំង
ពិភពលោកឆ្នាំ២០១៧ (GEC ២០១៧) បានបិទបញ្ចប់ប្រកបដោយជោគជ័យ។
សន្និសីទបាននាំចេញសារជាច្រើនស្ដីអំពីគោលនយោបាយថ្មី ការផ្ដួចផ្ដើមគំនិតថ្មី
ឱកាសថ្មី សំរាប់សហគ្រាសចាប់បង្កើតអាជីពលើទូទាំងពិភពលោក។ជាក់ស្ដែងគឺ
GEC ២០១៧ បាននាំចេញសារអំពីការជំរុញកិច្ចសហប្រតិបតិ្តការទូទាំងពិភព
លោកក្នុងនោះផ្ដោតសំខាន់ទៅលើការពិភាក្សានិងកសាងគោលនយោបាយ
រូបសណ្ឋាន ការផ្ដួចផ្ដើមគំនិតថ្មីសំរាប់សហគ្រាសចាប់បង្កើតអាជីពលើទូទាំង
ពិភពលោក ជាពិសេសគឺតំបន់ទ្វីបអាហ្វ្រិក៕