សន្និសីទ Online បូកសរុបផ្នែកធនធាននិងបរិស្ថាន

(VOVWORLD) -ផ្នែកធនធាននិងបរិស្ថានប្រ មូលផ្តុំ កែលំអគុណភាពបរិស្ថាននិងជីវភាពរស់នៅរបស់ ប្រជាជន អនុវត្តជាក់ស្តែងកិច្ចការពារនិងដោះស្រាយបញ្ហាបរិស្ថាន លើកទឹកចិត្តការ ប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រើប្រាស់វត្ថុធាតុស្និទ្ធស្នាលជាមួយបរិស្ថាន។  
សន្និសីទ Online បូកសរុបផ្នែកធនធាននិងបរិស្ថាន - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្លែងមតិក្នុងសន្និសីទ

នេះជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Trinh Dinh Dung នៅក្នុងសន្និសីទ Online បូកសរុបការងារឆ្នាំ ២០១៧និងអនុវត្តផែនការឆ្នាំ ២០១៨របស់ផ្នែកធនធាននិងបរិស្ថាន ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨មករានៅទីក្រុង ហាណូយ។ លោក Trinh Dinh Dung អញ្ជើញថ្លែងដូច្នេះថា៖

        “ផ្នែកធនធាននិងបរិស្ថាន គប្បីប្រមូលផ្តុំ គ្រប់គ្រងល្អប្រភពធនធាន ជាពិសេស គឺធនធានដីធ្លីនិងធនធានធម្មជាតិ។ ហើយនេះក៏ជាបញ្ហាដែលប្រឆាំងការខ្ជះខ្ជាយ ការខាត់បង់ ប្រឆាំងអំពើពុករលួយ លើកកំពស់ប្រ សិទ្ធភាពប្រើប្រាស់ដីធ្លី និងការផ្លាស់ ប្តូរគោលដៅប្រើប្រាស់ដីធ្លីប្រកប ដោយប្រសិទ្ធភាពបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ