សន្និសិទ Online ស្តីអំពីការបូកសរុបសកម្មភាពបង្កាប្រឆាំង AIDS គ្រឿងញៀននិងពេស្យាចារ

(VOVworld)-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc
Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកបង្ការប្រឆាំង AIDS និងគ្រឿងញៀន
ពេស្យាចារ បានធ្វើជាអធិបតីសន្និសីទ Online​ ទូទាំងប្រទេស សំដៅបូកសរុប សកម្មភាព៦ខែដើមឆ្នាំ២០១៤ របស់គណៈកម្មធិការនៅតំបន់នានា។

សន្និសិទ Online ស្តីអំពីការបូកសរុបសកម្មភាពបង្កាប្រឆាំង AIDS គ្រឿងញៀននិងពេស្យាចារ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Quang Hiếu)

        តាមរបាយការណ៍របស់គណៈកម្មាធិការបង្ការប្រឆាំង AIDS និងគ្រឿងញៀន ពេស្យាចារបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ ករណីឆ្លងមេរោគ HIV
បានថយចុះ២៦% នឹងចំនួនអ្នកស្លាប់ដោយ AIDS ថយចុះ៤៨% បើប្រៀបនឹងរយៈ
ពេលដូចគ្នា នាឆ្នាំទៅមិញ។

        ប៉ុន្តែ តាមក្រសួងសុខាភិបាលថា កម្រិតថយចុះការឆ្លងមេរោគ HIV/AIDS
អស្ថិរភាព។ នៅតំបន់ព្រៃភ្នំមួយចំនួន ការឆ្លងមេរោគHIV/AIDS ស្ថិតក្នុងកម្រិត
ខ្ពស់ លំបាកក្នុងការគ្រប់គ្រងនិងកំពុងមានការកើនឡើង។

        ដោយរងឥទ្ធិពលរបស់ស្ថានភាពជនល្មើសគ្រឿងញៀនលើពិភពលោក និង
តំបន់ ដូច្នេះ សកម្មភាពនៃឧក្រិដ្ឋកម្មជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅវៀត
ណាមនៅតែស្មុគ្រស្មាញ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ វៀតណាមចាប់បាន មុខសញ្ញាអំពីគ្រឿងញឿនចំនួន១៥ពាន់នាក់ ដកហូតបានរូអ៊ីនចំនួន៤៨០គីឡូ
ក្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ