ស្នាមប្រះឆាថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអ៊ែល
|
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Netanyahu (រូបថតៈ AP) |
(VOVworld)-ក្នុងសេចក្តីប្រកាស១នាថ្ងៃទី២២មករា អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិ
សុខនៃសេតវិមាន លោកស្រី Bernadette Meehan បានអះអាងថា ប្រធានាធិបតី
អាមេរិកលោក Barack Obama បានបដិសេធជួបសន្ទនាជាមួយនាយករដ្ឋ មន្ត្រី
អ៊ីស្រាអ៊ែលលោក Netanyahu ក្នុងកាលៈទេសៈដែលបណ្តាការបោះឆ្នោត នៅ
អ៊ីស្រាអ៊ែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧មិនាខាងមុខ។ តាមលោកស្រី Meehan ថា តាមគោលការណ៍តាំងពីមុនមក ប្រធានាធិបតី អាមេរិកគ្មានទម្លាប់ជួបសន្ទនា
ជាមួយប្រមុខរដ្ឋ ឬបណ្តាបេក្ខជនបរទេសនៅជិតពេលវេលាប្រព្រឹត្តទៅការ
បោះឆ្នោត សំដៅជៀសវាងឥទ្ធិពលទៅលើ បណ្តាការបោះឆ្នោតនៅប្រទេស
ទាំងអស់នេះ។
ក្នុងថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki ក៏បានជូនដំណឹងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងមិន
ជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រី Netanyahu ក្នុងដំណើរទស្សនកិច្ចរបស់លោក
នាខែមិនាខាងមុខក្តីដោយមូលហេតុដូចពោលខាងលើ៕