ស្នើហ្វីលីពីនជួយពលរដ្ឋវៀតណាមដែលត្រូវបានជួយសង្គ្រោះនៅ Pampanga

(VOVWORLD) - ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៩ ឧសភា បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីពលករបង្ខំជាង១ពាន់នាក់ រួមទាំងពលរដ្ឋវៀតណាម កំពុងត្រូវបានជួយសង្គ្រោះនៅប្រទេសហ្វីលីពីន ក្រសួងបានស្នើសុំស្ថានទូតហ្វីលីពីនប្រចាំនៅវៀតណាម និងភាគីហ្វីលីពីនជួយឧបត្ថម្ភផងដែរ។ 
ស្នើហ្វីលីពីនជួយពលរដ្ឋវៀតណាមដែលត្រូវបានជួយសង្គ្រោះនៅ Pampanga - ảnh 1ប្រទេសហ្វីលីពីនបានជួយសង្គ្រោះជនរងគ្រោះជាង ១០០០ នាក់នៃបទល្មើសជួញដូរមនុស្ស  (រូបថត៖ AFP)

ពោលគឺនៅចំពោះមុខ ធានានូវកន្លែងស្នាក់នៅសម្រាប់ពលរដ្ឋវៀតណាម ជូនដំណឹងដល់ភាគីវៀតណាមឲ្យបានរហ័សបំផុត អំពីស្ថានភាពស្នាក់នៅរបស់ពលរដ្ឋទាំងនេះ និងជួយឧបត្ថម្ភវៀតណាមក្នុងការបញ្ចូនពលរដ្ឋដែលមិនទទួលបានការអនុញ្ញាតឱ្យរស់នៅរបស់ហ្វីលីពីន វិលត្រឡប់មកប្រទេសវិញ ក្នុងអំឡុងពេលឆាប់បំផុត; ស្នើឱ្យភាគីហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយស្ថានភាពពលរដ្ឋវៀតណាមដែលត្រូវបានបង្ខំឱ្យធ្វើការ និងដោះស្រាយយ៉ាងម៉ឺងមាត់ ចំពោះគ្រឹះស្ថានបំពានច្បាប់។

យោងតាមស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន កាលពីថ្ងៃទី ៤ ខែឧសភា កងកម្លាំងមុខងារហ្វីលីពីនបានជួយសង្គ្រោះមនុស្សជាងមួយពាន់នាក់ រួមទាំងពលរដ្ឋវៀតណាម ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងរោងចក្រដែលដំណើរការដោយសាជីវកម្ម Clark Sun Valley Hub ដែលជាម្ចាស់នៅ Pampanga ជិតរដ្ឋធានីម៉ានីល។ បច្ចុប្បន្នមនុស្សទាំងនេះកំពុងស្នាក់នៅដោយសុវត្ថិភាពនៅកន្លែងដែលរៀបចំដោយអាជ្ញាធរហ្វីលីពីន។

បន្ទាប់ពីទទួលបានព័ត៌មាននោះ ភ្លាមៗ នៅថ្ងៃទី ៦ និងទី ៩ ឧសភា ស្ថានទូត វៀតណាមប្រចាំនៅហ្វីលីពីន បានចុះសួរសុខទុក្ខ ធ្វើការសម្ភាសន៍ រាយបញ្ជីឈ្មោះ និងប្រមូលព័ត៌មានអំពីពលរដ្ឋវៀតណាម។ ស្ថានទូតក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការជួយដល់ពលរដ្ឋ បន្ទាប់ពីភាគីហ្វីលីពីនធ្វើការសន្និដ្ឋានចុងក្រោយលើរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ