សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម៖ រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ

(VOVWORLD) - កម្មវិធីនេះមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីនិងអ្នកចម្រៀងវិជ្ជា ជីវៈជាង៥០នាក់ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលចំនួន១៤ឈុត ស្ដីពីលក្ខណៈវប្បធម៌ជាប្រពៃណីនៃប្រទេស កម្ពុជា តាមនោះជួយអោយប្រជាជន វៀតណាមនិយាយរួមនិងប្រជាជនខេត្ត An Giang និយាយដោយឡែកមាន ឱកាសយល់ដឹងថែមទៀតពីមនុស្ស វប្បធម៌របស់កម្ពុជា។
សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម៖ រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ - ảnh 1ទិដ្ឋភាពនៃឈុតសម្ដែងមួយរបស់បណ្ដាសិល្បៈការីនិកម្ពុជា (រូបថត៖ TTXVN) 

  ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩ដែលត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជារៀបចំឡើងនោះ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅទីក្រុង Long Xuyen ខេត្ត An Giang ក្រុមសិល្បៈជាតិកម្ពុជាបានសម្ដែងកម្មវិធីសិល្បៈ បម្រើជូនចំពោះប្រជាជន An Giang។

        កម្មវិធីនេះមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីនិងអ្នកចម្រៀងវិជ្ជា ជីវៈជាង៥០នាក់ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលចំនួន១៤ឈុត ស្ដីពីលក្ខណៈវប្បធម៌ជាប្រពៃណីនៃប្រទេសកម្ពុជា តាមនោះជួយអោយប្រជាជន វៀតណាមនិយាយរួមនិងប្រជាជនខេត្ត An Giang និយាយដោយឡែកមាន ឱកាសយល់ដឹងថែមទៀតពីមនុស្ស វប្បធម៌របស់កម្ពុជា។

        សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នៅទីក្រុង Can Tho និងខេត្ត An Giang។ នេះជា ឱកាសដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំពី មួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ