សប្ដាហ៍វប្បធម៍កម្ពុជាលើកទី៤នៅវៀតណាមបានប្រារព្ធឡើងនៅក្រុងហាណូយ។

  VOV-នាយប់ថ្ងៃទី២៦តុលានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រារព្ធសប្ដាហ៍
វប្បធម៍កម្ពុជានៅវៀតណាមលើកទី៤។ សប្ដាហ៍វប្បធម៍កម្ពុជាបាន​រៀបចំ​នៅវៀត
ណាមលើកនេះគឺអនុលោមតាមកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្ដីពីវប្ប
ធម៍និងសិល្បៈរវាងក្រសួងវប្បធម៍និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ​កម្ពុជានិង
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ
២០១២-២០១៧ជាពិសេសឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៤៥នៃ​ទំនាក់ទំនង
ការទូតរវាងប្រទេសទាំងពីរ។​ថ្លែងមតិបើកសប្ដាហ៍វប្បធម៍កម្ពុជា​នៅ​វៀតណាមឆ្នាំ
២០១២ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម​ Huynh Vinh Ai
បានឲ្យដឹងថា៖

        “ក្នុងក្របខ័ណ្ឌ​សប្ដាហ៍វប្បធម៍កម្ពុជាលើកនេះដែលបានរៀបចំនៅរដ្ឋធានី​
ហាណូយនិងខេត្ត Tra Vinh បណ្ដាសិល្បករសិល្បការិនីនៃក្រុមសិល្បៈជាតិ
​កម្ពុជា​នឹងឧទ្ទេសនាមចំពោះ​ទស្សនិកជនវៀតណាមកំសាន្តនូវរូបភាពសិល្បៈ
វិសេស​វិសាល​របស់ប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៍ពោពេញ
ទៅដោយ​អត្ថន័យនេះនឹងជាឱកាស​ដើម្បីប្រជាជនវៀតណាមយល់ដឹងបន្ថែម
ទៀតអំពី​ប្រទេសមនុស្សកម្ពុជារួម​ចំណែកនាំទំនាក់ទំនងមិត្តភាពជិតខាងយ៉ាង
ល្អ​ប្រសើរ​និងកិច្ចសហប្រតិបត្តិការ​រវាងប្រជាជននៃប្រទេសទាំងពីរឡើងកំពស់ថ្មី។”

        រំភើបចិត្តចំពោះការស្វាគមគាំទ្ររបស់ទស្សនិកជនវៀតណាមនិងកម្ពុជានៅក្រុងហាណូយ សែមឆវីសិល្បការិនីនៃក្រុមសិល្បៈជាតិកម្ពុជាបានឲ្យដឹងថា៖

        “ក្នុងឆ្នាំនេះយើងខ្ញុំសប្បាយរីករាយពីព្រោះប្រជាពលរដ្ឋទាំងប្រជាជនខ្មែរនៅវៀតណាមនិងប្រជាជនវៀតណាមបានមកលើកទឹកចិត្តនិងគាំទ្រច្រើនមែនទែន។ យើងមកទីនេះគឺដើម្បីអប់អរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២នៅទីនេះ។ សូម​ថ្លែងអំណរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានចូលរួមលើកទឹកចិត្តឲ្យពូកខ្ញុំ។​នេះជាលើកទីមួយដែលពួកខ្ញុំបានមកសម្ដែងនៅក្រុងហាណូយដូច្នេះ​យើងខ្ញុំសប្បាយចិត្តខ្លាំងណាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ