សប្ដាហ៍វប្បធម៌ថៃនៅវៀតណាមបើកនៅទីក្រុងហាណូយ
|
សប្ដាហ៍វប្បធម៌ថៃនៅវៀតណាមបើកនៅទីក្រុងហាណូយ |
(VOV)_នាយប់ថ្ងៃទី២៨ កក្កដានៅទីក្រុងហាណូយ បានប្រារព្វឡើងសប្ដាហ៍វប្ប
ធម៌ថៃនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតទំនាក់ទំ
នងការទូត វៀតណាម-ថៃ(ថ្ងៃទី៦សីហា)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរាជទូតថៃ ប្រចាំនៅវៀតណាម Manopchai Vongphakdi បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លង
ទៅ ទំនាក់ទំនងវៀតណាមនិងថៃត្រូវបានពង្រឹងនិងពង្រីកជានិច្ច ជាដៃគូយុទ្ធសាស្ត្រ
ក្នុងវិស័យជាច្រើនដូចជា៖សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត។
មុននោះ នារសៀលថ្ងៃទី២៨ កក្កដា នៅទីក្រុងហាណូយ បានបើកការតាំងពិ
ព័រណ៌៖វប្បធម៌និងសិល្បះថៃ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍វៀតណាម លោក Huynh Vinh Ai បានអោយដឹងថា៖
“ ក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៌ថៃនៅវៀតណាម ទស្សនិកជនមិនគ្រាន់តែបាន
គយ់គន់កម្មវីធីសិល្បះរបស់ក្រុមសិល្បះថៃនៅទីក្រុងហាណូយ និងខេត្ត Quang Ninh
ប៉ុណ្ណោះទេ ថែមទាំង ជនបានចូលរួមបរិយាកាសវប្បធម៌ថៃ តាមរយៈការតាំងពិព័រណ៌
វប្បធម៌និងវិចិត្រសិល្បះថៃទៀតផង។”
ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១សីហា៕