សប្ដាហ៍វប្បធម៍-ទេសចរណ៍ Dac Nong បានប្រារព្ធឡើង
|
សប្ដាហ៍វប្បធម៍-ទេសចរណ៍ Dac Nong បានប្រារព្ធឡើង (កាសែត Dak Nong) |
Vovworld-នាយប់ថ្ងៃទី២៣កក្កដា នៅមណ្ឌលទេសចរណ៍ Lieng Nung ឃុំ
Dac Nia ទីរួមស្រុក Gia Nghia គណៈកម្មាធិការប្រជាជនខេត្ត Dac Nong បានរៀបចំប្រារព្ធសប្ដាហ៍វប្បធម៍-ទេសចរណ៍ជាមួយប្រធានបទ រកឃើញដំបន់ខ្ពង់
រាប M’Nong។ នេះជាសកម្មភាពជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៤
Tay Nguyen-Da Lat។ បន្ទាប់ពីពិធីប្រារព្ធ សិល្បករសិល្បការិនីជិត២០០នាក់បានសម្ដែងសិល្បៈវាយគងឃ្មោះច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនរួមជាតិ
M’Nong។ មកពីខេត្ត Quang Ninh ភ្ញៀវទេសចរណ៍ Luan Thi Kieu បានឲ្យដឹងថា៖
“ជាភ្ញៀវទេសចរណ៍មកពីឆ្ងាយនិងជាលើកដំបូងដែលបានចូលរួមពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិចនៅដំបន់ Tay Nguyen ខ្ញុំមានការចាប់អារម្មណ៍
ពិសេសណាស់។ ខ្ញុំចង់ឲ្យបណ្ដាពិធីបុណ្យដូច្នេះនឹងបានរក្សាដើម្បីពង្រីករាល់
អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ Tay Nguyen និងនាំមកនូវសាមគ្គីភាពរវាង
បណ្ដាជនជាតិទៀតផង៕”