សប្ដាហ៍វប្បធម៍ប្រពៃណីកូរ៉េខាងត្បូងនៅទីក្រុងហាណូយ
|
សប្ដាហ៍វប្បធម៍ប្រពៃណីកូរ៉េខាងត្បូងនៅទីក្រុងហាណូយ (BTC) |
Vovworld-សប្ដាហ៍វប្បធម៍ប្រពៃណីកូរ៉េខាងត្បូងនៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់២៣សីហានៅសារមន្ទីនារីវៀតណាម។ មកនឹង
សប្ដាហ៍វប្បធម៍នេះ ភ្ញៀវទេសចរណ៍នឹងបានទាក់ទងជាមួយសកម្មភាពជាច្រើន
ដូចជាពិពណ៌ “មុខក្លុកនិងសិល្បៈ Pungmul របស់កូរ៉េខាងត្បូង” កំសាន្តរបាំ
ប្រជាប្រិយសម្លៀកបំពាក់ប្រពៃណីនិងម្ហូបអាហាររបស់កូរ៉េខាងត្បូង។ លោក
Shim kyu Ho ប្រធានក្រុមសិល្បៈរបាំក្លុក Jeju កូរ៉េខាងត្បូងបានឲ្យដឹងថា៖
“យើងខ្ញុំរៀបចំសកម្មភាពនេះសំដៅបង្កើតឱកាសជួបប្រាស្រ័យរវាងយុវជន
នៃប្រទេសទាំងពីរ។ មិត្តវ័យក្មេងវៀតណាមភាគច្រើនទើបនឹងស្គាល់ដល់វប្បធម៍
កូរ៉េខាងត្បូងតាមទិសមួយដូចជាតន្ត្រីទំនើបដោយហេតុនេះយើងខ្ញុំចង់បង្កើតទ្វាមួយដើម្បីបណ្ដាមិត្តអាចទាក់ទងនឹងវប្បធម៍ប្រពៃណីរបស់កូរ៉ខាងត្បូងដ៏ស៊ីជម្រៅ
ជាងទៀត។ ទន្ទឹមនឹងនោះក៏ជាឱកាសសំរាប់យុវជននៃប្រទេសទាំងពីរអាចជួប
ប្រាស្រ័យផ្លាស់ប្តូរជាមួយគ្នាអំពីវប្បធម៍ប្រពៃណីនៃប្រទេសទាំងពីរ៕”