សប្ដាហ៍វប្បធម៌វៀតណាមនៅទីក្រុង​ Versailles

(VOVWORLD) - ព្រឹត្តិការណ៍ “រាត្រីវប្បធម៌វៀតណាម” ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃសុក្រ ទី ២០ ខែតុលា បានបិទបញ្ចប់ព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាម” ដែលរៀបចំឡើងដោយសមាគម Enfance Partenariat VietNam - EPVN (ប្រែថា៖ កិច្ចសហប្រតិបត្តិការដើម្បីកុមារវៀតណាម) ចាប់ពីថ្ងៃទី ១៦ - ២០ ខែតុលា នៅសាលាក្រុងនៃទីក្រុង Versailles សាធារណរដ្ឋបារាំង។
សប្ដាហ៍វប្បធម៌វៀតណាមនៅទីក្រុង​ Versailles - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang អញ្ជើញថ្លែងមតិនៅទីនេះ។ រូបថត៖ VOV

ថ្លែងក្នុងឱកាសព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Dinh Toan Thang បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យដ៏ធំធេងដែល EPVN បានធ្វើសម្រាប់កុមារវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅទីក្រុង Versailles បានរួមចំណែកកសាងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម-បារាំង ជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។

អភិបាលក្រុង Versailles លោក Francois de Maziéres បានសង្កត់ធ្ងន់ថា សប្ដាហ៍វប្បធម៌វៀតណាមនៅក្រុង Versailles បានបង្ហាញនូវស្មារតីសាមគ្គីភាព ការច្នៃប្រឌិតរបស់សហគមន៍ជនវៀតណាមនៅទីនេះ រួមចំណែកផ្សាភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ លោកបានសម្តែងការរំជួលចិត្តនៅពេលដែល EPVN បានរៀបចំពិធីបុណ្យវប្បធម៌ដ៏មានអត្ថន័យនៅក្នុងទីក្រុងរបស់លោក។ សកម្មភាពនេះបានរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ